ត្រៀមទៅ Netflix នឹងបង្កើនតម្លៃសេវាកម្មមើលរឿងកម្សាន្តលើអ៊ីនធឹណិត
- 2019-01-18 04:10:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមទៅ Netflix នឹងបង្កើនតម្លៃសេវាកម្មមើលរឿងកម្សាន្តលើអ៊ីនធឹណិត
ចន្លោះមិនឃើញ
រយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកប្រើប្រាស់សេវាកម្មមើលរឿងកម្សាន្តលើអ៊ីនធឹណិត Netflix បានលើកឡើងពីភាពចម្រូងចម្រាស់នៃការដំឡើងថ្លៃប្រើប្រាស់សេវាកម្មមើលរឿងលើ Platform យក្សមួយនេះ ដោយតម្លៃនឹងកើនឡើងពី ១ ដុល្លារទៅ ២ ដុល្លារតាមប្រភេទគម្រោង សម្រាប់អ្នកចុះឈ្មោះប្រើប្រាស់ថ្មី ហើយវានឹងឡើងថ្លៃចំពោះអ្នកប្រើប្រាស់ចាស់ក្នុងរយៈពេលប្រហែល ៣ ខែទៀត។
មូលហេតុចម្បងដែលធ្វើឲ្យ Netflix ចាប់ផ្ដើមបង្កើនតម្លៃសេវាកម្មរបស់ខ្លួនយ៉ាងដូច្នេះ គឺដោយសារតែកំណើនប្រើប្រាស់នៃអ្នកចុះឈ្មោះថ្មីយ៉ាងច្រើនគំហុកក្នុងរយៈពេល ៣ ខែចុងក្រោយនៅឆ្នាំ ២០១៨។ តាមការប៉ាន់ស្មានរបស់ Netflix បានរំពឹងថា មានអ្នកប្រើប្រាស់ថ្មីបង់ប្រាក់ត្រឹមតែ ៧,៦ លាននាក់តែប៉ុណ្ណោះ តែជាក់ស្ដែង Netflix ទទួលបានអ្នកចុះឈ្មោះថ្មីដល់ទៅ ៨,៨៤ លាននាក់ ដែលនេះជាចំនួនអ្នកប្រើប្រាស់ថ្មីចុះឈ្មោះច្រើនបំផុតលើសត្រីមាសណាទាំងអស់តាំងតែពី Netflix បានបង្កើតឡើងមក។
កត្តាមួយទៀតគឺ ដោយសារតែត្រីមាសមុននេះ គឺជាពេលឈប់សម្រាកបុណ្យគ្រិស្ដមាសរបស់ប្រជាជនបស្ចិមប្រទេស ដែលគេមានពេលទំនេរច្រើនពីការងារ និងការសិក្សា ហើយថែមទាំងបានទទួលអំណោយ ពីក្រុមគ្រួសារជាឧបករណ៍អេឡិចត្រូនិកទៀតផង ដោយកម្មវិធី Netflix ជាមុខសញ្ញាមួយក្នុងចំណោមកម្មវិធីថ្មីៗ ដែលគេនឹងដំឡើងក្នុងឧបករណ៍ថ្មីរបស់គេនោះ។ លើសពីនេះទៅទៀត Original Series/Movies ដែល Netflix បង្កើតខ្លួនឯងកាន់តែមានភាពល្បីល្បាញ តួយ៉ាងដូចជារឿង Bird Box ដែលសម្ដែងដោយតារាស្រី Sandra Bullock ត្រូវបានគណនីជាង ៤០ លានចុចចូលមើលក្នុងរយៈពេលត្រឹម ១ សប្ដាហ៍ ដែលរឿងនេះជាប់ជា Original Movie របស់ Netflix ដែលមានអ្នកមើលច្រើនបំផុត។
ជាការពិតណាស់ Netflix មានការរំពឹងទុកថាចំនួនអ្នកប្រើប្រាស់សេវាកម្មខ្លួន នឹងនៅតែកើនឡើង ហើយការដំឡើងថ្លៃនេះ នឹងជួយឲ្យ Netflix រកចំណូលបានកាន់តែច្រើនថែមទៀត។
ចុចអាន៖