Huawei អេ 7 តម្លៃត្រឹម ១៨៩ ដុល្លារ សមត្ថភាពខ្លាំង កុម្ម៉ង់​ទុកមុនថែមកាដូ​គាប់ចិត្ត

  • 2019-01-21 07:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Huawei ដែល​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ឈាន​មុខ លំដាប់​លេខ ​២​ ក្នុង​ពិភពលោក បាន​បង្ហាញ​វត្តមាន​ស្មាតហ្វូន​ម៉ូដែល​ Huawei អេ 7 នៅ​ក្នុង​ទីផ្សារ​​កម្ពុជា​ ​ជា​មួយ​តម្លៃ​ត្រឹម​តែ ១៨៩ ដុល្លារ​ ដែល​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រចាំ​ឆ្នាំ​សម្រាប់​ស្មាតហ្វូន​លំដាប់​ថវិកា។

Huawei អេ 7 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដោយ​មាន​រូបរាង​ទាក់ទាញ ភ្លឺ​រលោង​ចែងចាំង អេក្រង់​ធំ​ទំហំ​ ៦,២៦ អ៊ីញ ​អាច​បង្ហាញ​រូប​កម្រិត HD+ (720 x 1520 pixels) Dewdrop Huawei Full View Display ជា​មួយ​មាត្រដ្ឋាន​ 19:9 ​និង​​​មាន​អេក្រង់​​លាត​រហូត​ដល់ ៨៦,៧% ជា​មួយ​ អេក្រង់​ប្រភេទ​ដំណក់​ទឹក​គាប់​ចិត្ត​យុវវ័យ។

ស្មាតហ្វូន​អេ 7 បំពាក់​ដោយ​កាមេរ៉ា​មុខ​ធំ​ទំហំ​ ១៦ MP ជា​មួយ​បច្ចេកវិទ្យា​ AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​ ១៣ MP+ ២ MP ដែល​មាន​កម្រិត Aperture f/1.8 អាច​ចាប់​យក​កម្រិត​ពន្លឺ​បាន​កាន់​តែ​ខ្លាំង ​ធ្វើ​ឲ្យ​ការ​ថត​រូប​នៅ​កន្លែង​មាន​ពន្លឺ​តិច មាន​គុណភាព​ល្អ​ប្រសើរ។ លើស​ពី​នេះ​ទៅ​ទៀត កាមេរ៉ា​​របស់​អេ​ 7 មាន​បំពាក់​ដោយ​បច្ចេកវិទ្យា AI Photography ដែល​មាន​សមត្ថភាព​ស្គាល់ ២២ ប្លង់​ខុសៗ​គ្នា ធ្វើ​ឲ្យ​ការ​ថត​រូប​របស់​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ ​និង​បច្ចេកវិទ្យា AI Beauty កែ​ទម្រង់​ស្បែក​តាម​ការ​ចូលចិត្ត និង​មិន​ចាំ​បាច់​កែ​ច្រើន។

សម្រាប់​ការ​ថត​រូប​ពេល​យប់ ស្មាតហ្វូន​ម៉ូដែល​នេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​ដោយ​សារ​តែ​វា​មាន​មុខងារ Smart Low-light Photography ដែល​​អាច​​ស្គាល់​ប្លង់​រូបភាព​ដែល​មាន​ពន្លឺ​ទាប​ដោយ​ស្វ័យប្រវត្តិ​និង​ផលិត​បាន​​រូបភាព​ដែល​មាន​គុណភាព។ រី​ឯ​ការ​ថត​រូប​ក្នុង​ប្លង់​ដែល​កុង​ពន្លឺ ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ​ដោយ​វា​មាន​មុខងារ Smart Back-lighting Photography នឹង​ដំណើរ​ការ​មុខងារ HDR ដោយ​ស្វ័យប្រវត្តិ​ទាំង​ចំពោះ​ការ​ថត​លើ​កាមេរ៉ា​មុខ​និង​កាមេរ៉ា​ក្រោយ។ ​សមត្ថភាព​ក្នុង​ការ​ថតរូប​ព្រាល​ផ្ទៃ​ខាង​ក្រោយ របស់​ស្មាតហ្វូន អេ 7 ក៏​មិន​ចាញ់​ស្មាតហ្វូន​ដទៃ​ប៉ុន្មាន​ដែរ ដែល​អ្នក​អាច​ថតរូប​ជាមួយ​មុខងារ​នេះ បាន​យ៉ាង​ប្រសើរ។

ថាមពល​ថ្ម​មាន​ទំហំ ៤០០០ mAh អាច​បំពេញ​តម្រូវ​ការ​ក្នុង​ការ​ប្រើប្រាស់​ស្មាតហ្វូន​របស់​អ្នក​បាន​ពេញ​មួយ​ថ្ងៃ​ដោយ​មិន បារម្ភ​រឿង​សាក​ថ្ម​ទៀត​ឡើយ ប្រសិន​បើ​អ្នក​ប្រើ​ទូទៅ​វិញ​អាច​ប្រើ​បាន​រហូត​ដល់​ពីរ​ថ្ងៃ។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​អង្គផ្ទុក​ទិន្ន័យ (ROM) ទំហំ​ ៣២ GB និង អង្គ​ចងចាំ ( RAM) ទំហំ ៣ GB អង្គ​ផ្ទុក​ទន្និន័យ​អាច​បន្ថែម​ ៥១២ GB ជាមួយ​នឹង CPU Qualcomm® Snapdragon™ 450 ទំហំ ១៤ ណាណូម៉ែត្រ​, GPU: 8×A53 Cortex @ 1.8 GHz ដែល​ជួយ​​ឲ្យ​ដំណើរ​ការ​រលូន​ក្នុង​ការ​លេង​ហ្គេម ​ការ​ប្រើ​បណ្តាញ​សង្គម និង​មើល YouTube ​បាន​មួយ​គាប់​ចិត្ត​ រួម​ទាំង​បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក និង​ស្គេន​មុខ​ដោះ​សោ​បាន​លឿន​ទាន់​ចិត្ត។

Huawei អេ 7 មាន​ជម្រើស​ទាន់​សម័យ​ពីរ​ពណ៌​គឺ​ពណ៌​ខ្មៅ ( Midnight Black) និង​ពណ៌​ខៀវ ( Aurora Blue) ដែល​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ទុក​ចាប់​ពី​ថ្ងៃ​នេះ​​ រហូត​ដល់​ថ្ងៃ ២៥​ ខែ​មករា នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​ដៃ​គូ​ដែល​មាន​ស្លាក​សញ្ញា Huawei ​ក្នុង​តម្លៃ​ត្រឹម​តែ $189 ជា​មួយ​ការ​ថែម Speaker Bluetooth ​ដ៏​ស្រស់​ស្អាត​ ចាក់​តន្ត្រី​យ៉ាង​ពីរោះ​ដែល​មាន​តម្លៃ​ប្រមាណ ២៩ ដុល្លារ​ ដោយ​ឥត​គិត​ថ្លៃ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖

  • Website: https://consumer.huawei.com/kh/
  • Facebook: Huawei Mobile (https://bit.ly/2ePDMSq)
  • YouTube Channel: https://bit.ly/2wTMMJL
  • Instagram: https://www.instagram.com/huaweimobilekh/

អត្ថបទ៖ សុខហេង