​Oppo នឹង​បង្ហាញ​ឡេន​​ Zoom បាន​ ១០ ដង​មិន​​ធ្លាក់​គុណភាព​នៅ MWC

  • 2019-01-22 02:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo បាន​ប្រកាស​ពី​កម្មវិធី Oppo Innovation Event ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ​ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ ២០១៩ ដែល​កែវ​ឡេន​អាច​​ Zoom បាន​ ១០ ដង​​ដោយ​មិន​​ធ្លាក់​គុណភាព​នឹង​ត្រូវ​បង្ហាញ​ឡើង​ជា​សកលលោក។

​​​បញ្ជាក់​ថា​ Oppo នឹង​គ្រាន់​តែ​​​បង្ហាញ​​ឡេន​​ Zoom នេះ​តែ​ប៉ុណ្ណោះ ដោយ​​​មិន​បំពាក់​វា​នៅ​លើ​ស្មាតហ្វូន​ដើម្បី​បង្ហាញ​នោះ​ទេ។ កាល​ពី​ឆ្នាំ ២០១៧ ក្នុង​កម្មវិធី MWC ក្រុមហ៊ុន​ Oppo ក៏​បាន​បង្ហាញ​​ឡេន​ Zoom ប្រភេទ​នេះ​ដែរ ដែល​អាច​ Zoom បាន​ ៥ ដង។

​​​ក្រៅ​ពី​ឡេន​ថ្មី​នេះ គេ​រំពឹង​ថា​ Oppo នឹង​​បង្ហាញ​ចេញ​ព័ត៌មាន​បន្ថែម​អំពី​ស្មាតហ្វូន​អាច​បត់​បាន​ និង​ស្មាតហ្វូន​ 5G សម្រាប់​ទីផ្សារ​អឺរ៉ុប​ ដូច្នេះ​កុំ​ភ្លេច​តាម​ដាន​ការ​ប្រកាស​នៅ​ថ្ងៃ​ទី ២៣ កុម្ភៈ​ខាង​មុខ​នេះ៕​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង