ចេញ​លក់នៅខ្មែរជាង ៧​ខែ One Plus 6/6T នៅ​សល់ខ្ទង់​តម្លៃប៉ុន្មានដែរ

  • 2019-01-23 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


OnePlus 6T បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២៥ ឧសភា ២០១៨ កន្លង​ទៅ។

One Plus 6T

ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ OnePlusបាន​បំពាក់​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់ ដែល​មាន​ទំហំ ៦,៤១ អ៊ីញ និង One Plus 6 មាន​ទំហំ​អេក្រង់ ៦,២៨ អ៊ីញ ប្រភេទ AMLOED បូក​រួម​ជា​មួយ​ក្បាល​ឆក ប៉ុន្តែ​មាន​ទំហំ​តូច​ជាង One Plus 6 ស្មាតហ្វូន​ទាំង​ពីរ​បំពាក់​នូវ​កាមេរ៉ា​ Selfie ដែល​មាន​កម្រិត​ ១៦ MP។

One Plus 6/6T បំពាក់​បន្ទះ​ឈីប​ Snapdragon 845 ផ្នែក​កាមេរ៉ា​មាន​មុខងារ​ Nightscape ប្រើ​ប្រាស់​រយៈពេល​ ២ វិនាទី​ដើម្បី​ចាប់​យក​ប្លង់​ជា​ច្រើន កាមេរ៉ា​ខាង​ក្រោយ​​កម្រិត ១៦ MP ជា​មួយ​ Aperture f/1.7 និង​កាមេរ៉ា​ទី​ពីរ​កម្រិត ២០ MP។

Oneplus 6

  • ទំហំ 64GB បំពាក់ RAM6GB តម្លៃ​ប្រមាណ​ជា ៤៩៥ ដុល្លារ
  • ទំហំ 128GB បំពាក់ RAM8GB តម្លៃ​ប្រមាណ​ជា ៥៣៥ ដុល្លារ
  • ទំហំ 256GB បំពាក់ RAM8GB តម្លៃ​ប្រមាណ​ជា ៦៣៥ ដុល្លារ

Oneplus 6T

  • ទំហំ 128GB បំពាក់ RAM6GB តម្លៃ​ប្រមាណ​ជា ៥៧៥ ដុល្លារ
  • ទំហំ 128GB បំពាក់ RAM8GB តម្លៃ​ប្រមាណ​ជា ៥៩៥ ដុល្លារ
  • ទំហំ 256GB បំពាក់ RAM8GB តម្លៃ​ប្រមាណ​ជា ៦៥៥ ដុល្លារ

លើ​កាមេរ៉ា​ទាំង​ពីរ​គ្រាប់​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS ហើយ​អាច​ថត​វីដេអូ​ 4K ក្នុង​ល្បឿន​ ៦០ ប្លង់/វិនាទី។ OnePlus 6T មាន​បំពាក់​ថ្ម​ទំហំ ៣៧០០ mAh ជា​ថ្ម​ទំហំ​ធំ​បំផុត​លើ​ត្រកូល OnePlus ប៉ុន្តែ​មិន​មាន​សមត្ថភាព​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​នោះ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​ខុសគ្នា​បន្តិច​បន្តួច​នៅ​តាម​ហាង តម្លៃ​នៅ​ហាង The V Store, Sokly, Koungy និង​ហាង AngkorMeas។

អត្ថបទ៖ ម៉េងងី