​ក្លឹប​ប៉ូលិស​ត្រៀម​បង្ហាញ​សមាជិក​ថ្មី​ដែល​ល្បី​ថា​ ​សុទ្ធតែ​ល្អ​ៗ​​

  • 2019-01-24 02:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស​) កំពុង​ត្រៀម​ធ្វើ​សន្និសីទកាសែត​បង្ហាញ​សមាជិក​ថ្មី​ចំនួន ៥ រូប​របស់​ខ្លួន ដែល​ល្បី​ថា​ សុទ្ធ​តែ​ខ្លាំង​ៗ។

លោក សារ៉េត ស៊ីដន

បើ​តាម​លោក​ សារ៉េត ស៊ីដន គ្រូ​ជំនួយ​របស់​ប៉ូលិស​បង្ហើប​ប្រាប់​ Sabay ថា ក្លឹប​របស់​លោក​​កំពុង​ត្រៀម​បង្ហាញ​សមាជិក​ថ្មី​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ។ ​ទាក់​ទង​រឿង​សមាសភាព​កីឡាករ​លោក​មិន​ទាន់​​បង្ហើប​ប្រាប់​ទេ ​ប៉ុន្តែ​លោក​ថា ធ្លាប់​លេង​នៅ​លីគ​កំពូល​កម្ពុជា​កន្លង​មក​ ហើយ​សុទ្ធ​តែ​ជា​កីឡាករ​ល្អ និង​ល្បី​ៗ។

សម្រាប់​កីឡាករ​ថ្មី​ៗ​នោះ​ដែរ​ក្លឹប​របស់​លោក​បាន​ចុះ​កុង​ត្រា​រួច​រាល់​ចំនួន ៤ រូប​ហើយ ​ខណៈ​អ្នក​ទី​៥​​អាច​មាន​ការ​ប្រែប្រួល។ ប៉ូលិស​ជា​ក្លឹប​ខ្លាំង​មួយ​​កាល​ពី​រដូវ​កាល​មុន ដោយ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup ហើយ​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ ៣-០។ ចំណែក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៩ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម