Chelsea និង Spurs ដណ្ដើមកៅអីគ្នាវគ្គផ្ដាច់ព្រ័ត្រ League Cup ទៅជួប City
- 2019-01-24 02:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea និង Spurs ដណ្ដើមកៅអីគ្នាវគ្គផ្ដាច់ព្រ័ត្រ League Cup ទៅជួប City
ចន្លោះមិនឃើញ
ជើងខ្លាំង២គឺ Chelsea និង Tottenham Hotspur ត្រូវប្រជែងគ្នាដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ League Cup ដែលមាន Manchester City កំពុងរង់ចាំនៅទីនោះ។
កាលពីជើងទីមួយក្រុមរហស្សនាមថាមាន់ខ្នាយមាសបានយកឈ្នះ Chelsea ១ទល់នឹង០នៅទឹកដី Wembley តែសម្រាប់យប់នេះ Spurs នឹងត្រូវធ្វើការធ្ងន់នៅក្រៅទឹកដី ណាមួយពួកគេអវត្តមានកម្លាំងសំខាន់៣នាក់មាន Harry Kane និង Dele Alli មានបញ្ហារបួសហើយ Son Heung-min កំពុងជាប់កាតព្វកិច្ចលេងឲ្យកូរ៉េខាងត្បូងនៅ Asian Cup។
Man City វិញបានយកឈ្នះ Burton ត្រឹម១ទល់នឹង០ប៉ុណ្ណោះបន្ទាប់ពីជើងមុនក្រុមជើងឯកចាស់ League Cup មួយនេះបានបំបាក់គូប្រជែងលើសលប់រហូតដល់ ១០ទល់នឹង០ រួចទៅហើយ។ Agüero គឺជាអ្នករកគ្រាប់បញ្ជូនទីឲ្យ City នៅនាទី២៦នៅយប់មិញ៕