Morata ហោះ​ទៅ​ពិនិត្យ​សុខភាព​នៅ Atl Madrid ក្រោយ Higuain មក​ Chelsea

  • 2019-01-24 03:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Alvaro Morata នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​​នៅ​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ខិតជិត​បំពេញ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Atletico Madrid។

បើសិន​ជា​ជាប់​ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​ចាកចេញ​ពី Stamford Bridge ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​ចូលរួម​ជាមួយ Atletico ដល់​ចប់​រដូវ​កាល ជាមួយ​​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ពេល​ចប់​រដូវ​កាល​នេះ​តម្លៃ​៤៣,៧​លាន​ផោន។

ការ​សម្រេច​ចេញ​​​នេះ ដោយ​សារ​តែ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​ទើប​តែ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ពី​ក្លឹប Juventus។ មាន​ន័យ​ថា Higuain នឹង​បាន​ធ្វើ​ជាមួយ​​លោក Maurizio Sarri ដែល​ជា​គ្រូ​ចាស់​របស់​គេ​នៅ Napoli។ លោក Sarri បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​អាច​យក Higuain មក​រួម​ក្រុម បន្ទាប់​ពី Morata បញ្ជាក់​ថា គេ​ចង់​ចាកចេញ​ពី​ក្លឹប​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​នេះ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ