Tiger Street Football Festival 2019 ជា​មួយ​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​ទៅ​ដល់​បាត់​ដំបង​ហើយ

  • 2019-01-24 04:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 ​និង​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​របស់​ស្រាបៀរ​ Tiger ​​ដែល​សម្ដែង​ដោយ​កំពូល​តារា​ចម្រៀង​ល្បី​ៗ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រំកិល​ទៅ​ដល់​ទឹក​ដី​ខេត្ត​បាត់​ដំបង​ហើយ ដែល​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​​ទី​២៦-២៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​​ទីវាល​បែកចាន​ផ្សារ​ភូពុយ។

សកម្មភាព​ប្រកួត​នៅ​មណ្ឌល​កំពង់​ស្ពឺ

​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​​សម្រាប់​មណ្ឌល​បាត់ដំបង​ នឹង​​ធ្វើ​សន្និសីទកាសែត​ម៉ោង ២ ដល់​ម៉ោង ៤ រសៀល​​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​ស្ទឹង​សង្កែ​ ដែល​មាន​​ការ​ផ្សាយ​ផ្ទាល់​លើ​ Page ផ្លូវ​ការ​របស់​ស្រាបៀរ​ Tiger ។

មណ្ឌល​​ទី​៤​​នេះ​​ដែរ​​អាច​មាន​​ក្រុម​ចូល​រួម​ចំនួនយ៉ាង​តិច​ ៩០ ​ដោយ​​​ធ្វើ​ការ​ចម្រាញ់​យក ៩ ក្រុម​ឡើង​មក​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ​ចន្លោះ​ពី​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩។ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ កម្មវិធី​ប្រកួត​នេះ​ដែរ​​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ស្រាបៀរ Tiger ។

​សម្រាប់​​ការ​ប្រគំតន្ត្រី​វិញ​ មាន​ចំនួន​ពីរ​យប់​​ ដែល​យប់​ថ្ងៃ​ទី​២៦មាន​ការ​សម្ដែង​ដោយ​លោក ឆន សុវណ្ណារាជ, លោក ខេមរៈ សេរីមន្ត, កញ្ញា វី ឌីណែត, លោក នី រតនា និង កញ្ញា ប៉ាច គីមមួយ។ ចំណែក​យប់​ថ្ងៃ​ទី​២៧ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស មាស ​គឺ​មាន​ការ​សម្ដែង​ដោយ​លោក ព្រាប សុវត្តិ, កញ្ញា ឱក សុគន្ធ​កញ្ញា, កញ្ញា សួស វីហ្សា, លោក Zono និង​លោក វង្ស ដារ៉ា​​រតនា។

សកម្មភាព​ប្រគំតន្រ្តី​នៅ​មណ្ឌល​កំពង់​ស្ពឺ​របស់​លោក ខេមរៈ សេរី​មន្ត

​ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់​ដំបង​៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​បាត់​ដំបង​មាន​៖

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​