យន្តហោះ​ដែល Sala ជិះ​ជា​ប្រភេទ​យន្តហោះ​​មាន​​កំណត់ត្រា​ធ្លាក់​​ដល់​ទៅ​១៦០​ដង

  • 2019-01-24 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់ តាម​ពិត​ទៅ​យន្តហោះ​ដែល​ខ្សែ​ប្រយុទ្ធ Emiliano Sala ជិះ​​ទៅ​ប្រទេស​វែល​ជា​ម៉ូដែល​ដែល​ធ្លាប់​មាន​បញ្ហា​ធ្លាក់​ដល់​ទៅ​១៦០​ដង។

កីឡាករ​តម្លៃ​ខ្លួន​១៥​លាន​ផោន​វ័យ​២៨​ឆ្នាំ​​ត្រូវ​បាន​ក្លឹប Cardiff City ស្នើ​​រៀបចំ​ការ​ហោះហើរ​ឲ្យ​ ប៉ុន្តែ​​​ក្លឹប Nantes សម្រេច​ចិត្ត​រៀបចំ​ខ្លួន​ឯង​វិញ​។ ប្រធាន​ក្លឹប Cardiff ​លោក Mehmet Dalman បាន​និយាយ​ថា ពួក​គេ​នៅ​តែ​បួងសួង​ដើម្បី​បាន​ឭ​ព័ត៌មាន​ល្អ​ បន្ទាប់​ពី​យន្តហោះ​របស់ Sala បាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

តាម​ការ​គ្រោង Sala ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ថ្មី​កាល​​នៅ​ពេល​ព្រឹក​ថ្ងៃ​២២​ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់ តែ​បែរ​ជា​ជួប​រឿង​អាក្រក់​ទៅ​វិញ។ យន្តហោះ​បាត់​​នៅ​តំបន់​កោះ Channel Islands ហើយ​ក្រុម​អ្នក​រុករក​មិន​ទាន់​មាន​សញ្ញា​រក​ឃើញ​​បំណែក​យន្តហោះ​ឬ​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ​ទេ។ Dalman បញ្ជាក់​ថា យន្តហោះ​ដែល Sala ​ជិះ​​ជា​ប្រភេទ​ឈ្មោះ Piper Malibu ដែល​អ្នក​ជំនាញ​អះអាង​ថា​ធ្លាប់​មាន​បញ្ហា​ជា​ច្រើន​លើក​មក​ហើយ។

អ្នក​ជំនាញ​អាកាសចរណ៍​និង​អតីត​ពីឡុត​​លោក Alastair Rosenschein និយាយ​ថា Sala មិន​គួរ​ជិះ​យន្តហោះ​នោះ​ទេ។ យន្តហោះ Piper Malibu ធ្លាប់​មាន​បញ្ហា​កំណត់ត្រា​​ធ្លាក់​ដល់​១៦០​ដង ហើយ​៥៥​ដង​ធ្ងន់ធ្ងរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី