ការ​រុករក​យន្ដហោះ​ធ្លាក់​ ត្រូវ​បោះបង់​ តែ​បងស្រី​គិត​ថា Sala នៅ​រស់​

  • 2019-01-25 01:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្វែងរក​​កីឡាករ​ Emiliano Sala និង​ពីឡុត​ David Ibbotson ត្រូវ​បោះបង់​បន្ទាប់ពី​អ្នក​ជួយ​សង្គ្រោះ​បាន​បរាជ័យ​ក្នុង​ការ​រុករក​​យន្តហោះ​របស់​ពួកគេ។

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​វ័យ​២៨​ឆ្នាំ​របស់​ក្លឹប Cardiff City បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី Nantes ទៅ​ទីក្រុង​ខាឌីហ្វ​ ប៉ុន្តែ​យន្តហោះ​បាន​បាត់​ពី​រ៉ាដា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ត្រង់​តំបន់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ English Channel។ ក្រោយ​ចំណាយ​ពេល​រុករក​ត្រឹម​៣​ថ្ងៃ​អាជ្ញាធរ​បាន​សម្រេច​​ផ្អាក​សកម្មភាព​របស់​ខ្លួន​។​

យ៉ាង​ណា​ក្រោយ​ឭ​ដំណឹង​នេះ​បងស្រី​បង្កើត​ និង​ក្លឹប​ Nantes បាន​ទទូច​ឲ្យ​ប៉ូលិស​ក៏​ដូចជា​ក្រុម​សង្គ្រោះ​បន្ត​ការ​រុករក​ជន​រងគ្រោះ​ត​ទៅ​ទៀត។ នាង​ Romina Sala បាន​និយាយ​ថា៖ "សូម​មេត្តា​កុំ​បញ្ឈប់​ការ​ស្វែងរក។ ខ្ញុំ​ដឹង​ថា​វា​លំបាក​ និង​នឿយហត់​ ប៉ុន្តែ​សូម​កុំ​ឈប់។ សម្រាប់​ខ្ញុំ​ពួកគេ​គឺ​កំពុង​មាន​ជីវិត​នៅ​ឡើយ"។​

គួរ​រម្លឹក​ថា​ Sala គឺ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Cardiff City ដែល​ទិញ​ពី Nantes ក្នុង​តម្លៃ​១៥​លាន​ផោន។​ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​ទៅ​លា​មិត្ត​រួម​ក្រុម​នៅ​បារាំង​មុន​ត្រឡប់​ទៅ​ប្រទេស​វែល​សម្រេច​ការ​ផ្ទេរ​ជា​ផ្លូវការ​ ស្រាប់​តែ​ជួប​គ្រោះ​អកុសល​តែ​ម្ដង៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី