ចិន​និង​វៀតណាម អស់​ឱកាស​លេង​បន្ត​ទៀត​នៅ AFC Asian Cup

  • 2019-01-25 02:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ AFC Asian Cup 2019 ចិន​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​​អ៊ីរ៉ង ខណៈ​​ជប៉ុន​ទម្លាក់​វៀតណាម។

ការ​ប្រកួត​កាល​ពី​យប់​មិញ​អ៊ីរ៉ង់​​បាន​យក​ឈ្នះ​ចិន​៣ ទល់​នឹង​០ ធ្វើ​បាន​ដោយ​កីឡាករ​៣​នាក់​ផ្សេង​គ្នា​រួម​មាន Taremi, Azmoun និង Ansarifard។ ចំណែក​ឯ​ជើង​ខ្លាំង​ជប៉ុន​វិញ​រក​ឃើញ​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​ លើ​វៀតណាម ពោល​ឈ្នះ ១០។ មួយ​គ្រាប់​នោះ​ទម្លុះ​សំណាញ់​នៅ​នាទី​ទី​៥៧ ដោយ​កីឡាករ Doan។

ដូច្នេះ​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជប៉ុន​ត្រូវ​លេង​ទល់​នឹង​អ៊ីរ៉ង់។ ហើយ​សម្រាប់​យប់​នេះ​​មាន​ការ​លេង​២​ប្រកួត​​ទៀត​រវៀង កូរ៉េ​ខាង​ត្បូង ជួប កាតា និង​អារ៉ាប់រួម​ ប៉ះ​ អូស្ត្រាលី ដើម្បី​រក​ក្រុម​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី