ដឹង​ទេ​មូលហេតុ​អ្វី​លេច​មុខ ជប៉ុន​និង​កាតា​បាន​លេង​នៅ​ពាន Copa America 2019?

  • 2019-01-25 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង Copa America 2019 បាន​ចាប់​ពូល​រួចរាល់​កាល​ពី​យប់​មិញ ក្នុង​នោះ​គេ​​ឃើញ​លេច​មុខ​​ប្រទេស​មក​ពី​អាស៊ី​២​គឺ​ជប៉ុន​និង​កាតា។

ដោយ​សារ​តែ​ក្រុម​នៅ​តំបន់ Conmebol ​មាន​តែ​១០​ក្រុម កាល​ពី​មុន​គេ​ចាប់​ពួក​គេ​ជា​២​ពូល​​ មួយ​ពូល​មាន​៥​ក្រុម​រួច​ប្រកួត​តែ​ម្ដង។​ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ Conmebol ដែល​ជា​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​អាមេរិក​ខាង​ត្បូង តែងតែ​អញ្ជើញ​២​ក្រុម​ពី​ជុំ​វិញ​ពិភពលោក​ដើម្បី​ចូលរួម​ពាន Copa America ​បង្គ្រប់​១២​ក្រុម។

ម៉ិចស៊ិក​​និង​កូស្តារីកា​គឺ​ជា​ក្រុម​​ដែល​ត្រូវ​បាន​អញ្ជើញ​ច្រើន​ជាង​គេ។ តែ​សម្រាប់​ការ​ប្រកួត Copa America 2019 ដែល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺ​ជា​លើក​ដំបូង​ដែល​ម៉ិចស៊ិក​មិន​បាន​ចូលរួម​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ យ៉ាងណាមិញ​កាល​ពី​​កាល​ពី​ព្រឹត្តិការណ៍​ចុងក្រោយ​ធ្វើ​នៅ​អាមេរិក​គេ​បាន​បង្កើន​ដល់​១៦​ក្រុម តែ​សម្រាប់​លើក​នេះ​បាន​សម្រួល​ដូច​ធម្មតា​វិញ​មាន​តែ​១២​ក្រុម​ប៉ុណ្ណោះ។ ជប៉ុន​និង​ម្ចាស់​​ World Cup ២០២២ កាតា​ត្រូវ​បាន​អញ្ជើញ​ក្នុង​ឆ្នាំ​នេះ។

ជប៉ុន​ធ្លាប់​ចូលរួម​លេង​ពាន​នេះ​ម្ដង​ដែរ​កាល​ពី​ឆ្នាំ​១៩៩៩ តែ​ធ្លាក់​ក្នុង​វគ្គ​​ក្នុង​ពូល ឯ​កាតា​ជា​លើក​ដំបូង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Copa America៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី