ចាប់​អារម្មណ៍​ទេ! ​ម្សិលមិញ ក្រោន​ មិត្តភាព​ឈ្នះ Buriram ​៤-១​

  • 2019-01-25 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​មិត្តភាព​ដក​ស្រង់​បទ​ពិសោធ​ម្សិលមិញ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន​របស់​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម Buriram United ​ក្នុង​លទ្ធផល ​៤-១។

រូបថត៖ ភ្នំពេញក្រោន

៤​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​កាល​ពី​ម្សិលមិញ​នេះ គឺ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Darlan Martins (២គ្រាប់) ខ្សែការពារ​ប្រេស៊ីល Jhonata San'tanna ១គ្រាប់ និងខ្សែ​ប្រយុទ្ធ​វ័យក្មេង​ យ៉ើ មូស្លីម ១គ្រាប់។ យ៉ាងណាមិញ ​ខាង​ក្រុម Buriram United ​លេង​មិន​សូវ​បាន​ល្អ​និង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​ច្រើន​គ្រាប់​យ៉ាង​នេះ គឺ​ដោយសារ​តែ​ពួកគេ​បាន​ប្រើប្រាស់​កីឡាករ​ក្មេង​ៗ​ច្រើន​មែនទែន​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ។

នេះ​ជា​ការ​ប្រកួត​លើក​ទី​៣​ហើយ​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោន ​ក្នុង​ការ​ទៅ​បោះ​ជំរុំ​ហ្វឹកហាត់​នា​ប្រទេស​ក្បែរ​ខាង​ថៃ​នេះ។ ហើយ​វា​ក៏​ជា​ការ​ឈ្នះ​លើក​ទី​២​របស់​ពួកគេ​ផង​ដែរ ​ត្បិត​អី​២​ប្រកួត​កន្លង​ទៅ​ចាញ់​ក្រុម​ Nakhon Ratchasima ៤-០ ក្នុង​ពាន LEO Pre-season Cup ​និង​ឈ្នះ​ក្រុម Army Regional 2 ក្នុង​លទ្ធផល ​៣-២។

ក្រុម​ភ្នំពេញក្រោន ​ក៏​នៅ​មិន​ទាន់​អស់​ការ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ​ដែរ ​ដោយ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង Muangthong United ​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ នា​កីឡដ្ឋាន ​SCG Stadium ​នៅ​វេលា​ម៉ោង​៤:៣០ន​ាទី​ល្ងាច៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម