​នេះ​របៀប​ប្រើ Messenger ដោយ​មិន​ចាំបាច់​បង្កើត​អាខោន Facebook ថ្មី

  • 2019-01-27 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ដែល​អ្នក​មិន​ចង់​បង្កើត​គណនី Facebook ថ្មី ឬ​ក៏​ចង់ Deactivate account ចាស់(បិទ​ចោល​មួយ​រយៈ) ឬ​ក៏​ចង់​លុប​ឲ្យ​វា​បាត់​តែ​ម្តង តែ​ស្តាយ​អ្នក​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុន ​អាច​សាក​វិធី​ឆាត រក​គ្នា​បាន​ធម្មតា ដោយ​មិន​ចាំបាច់​បង្កើត​ថ្មី ឬ​លុបអាខោន​ចោល​នោះ​ទេ។

​វិធី​នេះ​មិន​មែន​ជា​វិធី​ថ្មី​នោះ​ទេ តែ​គ្រាន់​តែ​ជា​ការ​ចែក​រំលែកខ្លះៗ​សម្រាប់​អ្នក​មិន​ទាន់​បាន​សាក ​សម្រាប់​តិចនិក​ឆាត​ដោយ​មិន​ចាំ​បាច់​លុប Facebook ចោល ដំបូង​អ្នក​ត្រូវ​ដោនឡូត​កម្មវិធី Messenger រួច​ចុច​ល​ពាក្យ Create new account នៅ​ប៊ូតុង​ខាងក្រោម ដោយ​រំលង​ពាក្យ​ថា Log in with Facebook ចោល។

រួច​បន្ត​ដាក់​ឈ្មោះ និង​លេខ​ទូរសព្ទ​អ្នក​ជា​ការ​ស្រេច។ ពេល​នោះ​អ្នក​នៅ​តែ​អាច​ទំនាក់​ទំនង​គ្នា​បាន​ធម្មតា អាច​ផ្ញើរ​រូប សំឡេង និង​សេវា​កម្ម​ផ្សេងៗ​ដែល​មាន​លើ​កម្មវិធី​ឆាត បាន​ដោយ​ងាយ។ ឬចង់បិទ​គណនី Facebook ចោល​មួយ​រយៈ គ្រាន់​តែ​ចូល​ទៅ Setting អូស​ចុះ​ក្រោម រួច​ចុច​លើ​ពាក្យ Deactivate account។

របៀប​ប្រើ Messenger ដោយ​មិន​ចាំបាច់​បង្កើត​គណនី Facebook ថ្មី
របៀប Deactivate account(បិទ​ចោល​មួយ​រយៈ)

អានបន្ត៖

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី