រោងចក្រ​​ដំឡើង iPhone មួយ​ទៀត ក៏​នឹង​បោះ​ទីតាំង​នៅ​វៀតណាម​ដែរ

  • 2019-01-28 03:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ រោងចក្រ​ Foxconn ដែល​ជា​រោងចក្រ​ដំឡើង​ iPhone ដ៏​ធំ​មួយ ​បាន​​សម្រេច​លើ​​ការ​​សាងសង់​រោងចក្រ​​ថ្មី​នៅ​ប្រទេស​វៀតណាម ដើម្បី​ជៀស​ផុត​ពី​ផល​ប៉ះពាល់​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន។

ពេល​នេះ រោងចក្រ​ Pegatron ដែល​ជាប់​កុងត្រា​ដំឡើង​ផលិត​ Apple ក៏​នឹង​បោះ​ជំហាន​ចេញ​ពី​ប្រទេស​ចិន​ដូច​ជា​ Foxconn ដែរ។ ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ The Financial Times បាន​ឲ្យ​ដឹង​ថា​ Pegatron នឹង​សាង​សង់​រោងចក្រ​នៅ​ក្នុង​ប្រទេស​ថ្មី​ចំនួន​បី រួម​មាន​ឥណ្ឌា, ឥណ្ឌូណេស៊ី និង​វៀតណាម។

បច្ចុប្បន្ន​នេះ Pagatron មាន​ចំណែក​ដំឡើង​ផលិត​ Apple ​​ប្រមាណ​ ៣០% ​ដោយ​ដំឡើង​នៅ​ក្នុង​រោងចក្រ​នៅ​ឯ​ប្រទេស​ចិន​សុទ្ធ។ ជា​មួយ​ផែនការ​បោះ​ជំហាន​ចេញ​ពី​ប្រទេស​ចិន​នេះ លោក​ SJ Liao ប្រធាន​ក្រុមហ៊ុន Pegatron នឹង​ឲ្យ​ដំណឹង​លម្អិត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕ ​​​​​​​​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង