រំជួល​ចិត្ត​!ដឹង​​អត្ថន័យ​​​​​ក្រុម​ឈ្មោះ​ ស៊ាន​ ពិសិដ្ឋ​ ជើងឯក​ Tiger Street Football Festival 2019 បាត់ដំបង

  • 2019-01-29 07:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ ស៊ាន ពិសិដ្ឋ ជា​​ក្រុម​ជើង​ឯក​ប្រចាំ​មណ្ឌល​បាត់ដំបង​​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​​ពី​ថ្ងៃ​ទី​២៦-២៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​វាល​បែកចាន​ក្រុង​បាត់ដំបង។

ក្រុម​បាល់ទាត់​ ស៊ាន ពិសិដ្ឋ

​ជួន តុលា ប្រធាន​ក្រុម​ ស៊ាន ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ​​មូលហេតុ​ដែល​ដាក់​​​ឈ្មោះ​បែបនេះ ​ពី​ព្រោះ​​​​សមាជិក​ក្នុង​ក្រុម​ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​អំឡុង​​ឆ្នាំ​២០១៤។ ដើម​ឡើយ​ក្រុម​នេះ​គ្មាន​ឈ្មោះ​អ្វី​ឡើយ​ គ្រាន់​តែ​លេង​ដើម្បី​សុខភាព​នៅ​តាម​ភូមិ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​ពេល​សមាជិក​​​ឈ្មោះ ស៊ាន ពិសិដ្ឋ បាន​ស្លាប់​ ឪ​ពុក​បង្កើត​របស់​ ស៊ាន ពិសិដ្ឋ លោក ស្វាយ សួ ក៏​សម្រេច​បង្កើត​ក្រុម​បាល់ទាត់​មួយ​នេះ​ឡើង​​​ ហើយ​​ដាក់​ឈ្មោះ​​ថា ​ក្រុម​បាល់ទាត់ ស៊ាន ពិសិដ្ឋ ​រហូត​មក​ដល់​សព្វថ្ងៃ​ក្នុង​គោលបំណង​​​ចង់​ឲ្យ​​អ្នក​ស្គាល់​កូន​ប្រុស​របស់​ខ្លួន​ចងចាំ​​​។

អ្នក​តំណាង​ដដែល​​បន្ថែម​ទៀត​ថា ក្រុម​បាល់ទាត់​​ ស៊ាន ពិសិដ្ឋ​ នេះ​ជា​ជើង​ខ្លាំង​មួយ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ធ្លាប់​ឈ្នះ​​ជើង​ឯក​​ពាន​សសយក​ប្រចាំ​ខេត្ត​បាត់ដំបង​ឆ្នាំ​២០១៧។ ​ក្នុង​នេះ​​បង្កើត​ឡើង​ក្រោយ​ពេល​មាន​ឧប្បត្តិហេតុ​​ខាង​លើ។ ​​

​​កា​រ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ។ សម្រាប់​មណ្ឌល​បាត់ដំបង​ត្រូវ​បាន​ជ្រើស​រើស​រួចរាល់​ចំនួន ៩​ក្រុម​​ឡើង​មក​កាន់​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​ក្រុម​​ចូល​រួម​ចំនួន ៩៦ ។

ទាក់​ទង​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នេះ​ដែរ អ្នក​តំណាង​ក្រុម​ខាង​លើ​​​មិន​ហ៊ាន​រំពឹង​ខ្ពស់​ឡើយ ពី​ព្រោះ​ក្រុម​របស់​ពួក​គេ​​ស្ទើរ​​បទ​ពិសោធ​ក្នុង​ការ​លេង​ទីលាន​​ Tiger Street។ ប៉ុន្តែ​ពួក​គេ​បាន​សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​មុខ​មាត់​ខេត្ត។ ​ជាង​នេះ​ទៅ​ទៀត​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នេះ​មាន​ភាព​ពិបាក​ខ្លាំង ដោយ​សារ​​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មក​ពី​​៩​មណ្ឌល​ផ្សេង​គ្នា។

​ក្រុម​ឡើង​ទៅ​ភ្នំពេញ​សម្រាប់​មណ្ឌល​បាត់ដំបង​មាន៖

  • ១- ស៊ាន ពិសិដ្ឋ

  • ២- Tiger Night

  • ៣- Fox Zone FC (A)

  • ៤- PCO FC ​

  • ៥- Norea Team

  • ៦-យុវជន​ទួលតាឯក​ B

  • ៧-ឌី ស៊ី ស៊ី

  • ៨-​​ ខ្លាចាស់​ A

  • ៩- Ochar FC

ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់​ដំបង​៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​បាត់​ដំបង​មាន​៖

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

ការប្រគំតន្រ្តី
សកម្មភាព​ក្នុង​ក្លឹប​ទឹកក​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម