Rabiot សង្ឃឹម​ទៅ​​ Liverpool ៤៨​ម៉ោង​ចុង​ក្រោយ​បន្ទាប់​ពី​បដិសេធ​​ Spurs

  • 2019-01-29 07:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adrien Rabiot បាន​ច្រាន​ចោល​សំណើ​ចង់​ឲ្យ​រូប​គេ​ទៅ​លេង​នៅ​ Tottenham ដោយ​ចាប់​អារម្មណ៍​ការ​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp នៅ​ Liverpool វិញ។​

Rabiot

លោក​ Mauricio Pochettino រំពឹង​ថា​យក​ខ្សែ​បម្រើ​រូប​នេះ​ទៅ​បំពេញ​ចន្លោះ​ខ្វះ​ខាត​នៅ Spurs ដែល​កំពុង​មាន​វិបត្តិ​កីឡាករ​របួស​ដូចជា Harry Kane និង​ Dele Allប៉ុន្តែ​ Rabiot គ្មាន​ចំណាប់​អារម្មណ៍​ទៅ​កាន់​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​ទេ ដោយ​រូប​គេ​បង្ហាញ​បំណង​​ទៅ​ Premier League ​លេង​ជាមួយ​ Liverpool ច្រើន​ជាង​។

Rabiot នឹង​ផុត​កុង​ត្រា​ជាមួយ​ Paris Saint Germain នៅ​ចុង​រដូវ​កាល​ ហើយ​បើ​ទិញ​ពេល​នេះ​ Liverpool អាច​ចំណាយ​ប្រហែល​ខ្ទង់​២០​លាន​ផោន ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​សល់​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​ទ្វារ​ជា​ផ្លូវ​ការ​។​​

យ៉ាង​ណា​ក្រុម​លោក​ Jurgen Klopp ហាក់​ដូច​មិន​អន្ទះសា​ចង់​បាន​សមាជិក​ថ្មី​​សោះ​នៅ​ខែ​មករា​នេះ​ ឬ​អាច​ជា​យុទ្ធសាស្ត្រ​របស់​លោក​រង់ចាំ​ដល់​ចុង​រដូវ​កាល​ដើម្បី​បាន​ Rabiot ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ក៏​ថា​បាន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន