សាលា​រាជធានី​ជូន​ដំណឹង​ពី​សណ្ដាប់ធ្នាប់​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម

  • 2019-01-29 12:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​នូវ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់​​ចុះ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៩​ ដែល​ស្ដី​ពី​ការ​រៀបចំ សន្តិសុខ​សណ្ដាប់ធ្នាប់ ​និង​របៀបរៀបរយ​​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ និង​វៀតណាម។

ការ​ជូនដំណឹង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រក្សា​សន្តិសុខ​ សុវត្ថិភាព សណ្ដាប់ធ្នាប់​ និង​ របៀបរៀបរយ​សាធារណៈ ក្នុង​កំឡុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​នេះ ដែល​ប្រព្រឹត្តិ​ចាប់​ពី​ថ្ងៃ​ទី០៤ ដល់​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ពី​សណ្ដាប់ធ្នាប់​ចំនួន ៧​ចំណុច​ ដល់​មន្ទីរ​ និង​ ស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន​ ក៏​ដូច​ជា​ សមាគម​ ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​។

ចំណោម​ ៧​ចំណុច​នោះ សាលា​រាជធានី​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​លេង​ដុត​ផាវ​ កាំជ្រួច​ ឬ​បង្ក​សំឡេង​បំផ្ទុះ​គ្រប់​ប្រភេទ​ និង​ មិន​ឲ្យ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ព្រម​ទាំង​ការ​ណែនាំ​ជា​ច្រើន​ទៀត​ផង​។

ខាង​ក្រោម​នេះ​ជា​ សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ស្ដី​ពី​សណ្ដាប់ធ្នាប់​ថ្ងៃ​ចូលឆ្នាំ​ចិន​-វៀតណាម៖៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី