អតីតគ្រូ Liverpool ជួយក្រុមចាស់ដោយប្រយោលក្រោយយកឈ្នះ City ២-១
- 2019-01-30 01:43:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Liverpool ជួយក្រុមចាស់ដោយប្រយោលក្រោយយកឈ្នះ City ២-១
ចន្លោះមិនឃើញ
ឱកាសប្រជែងពានរបស់ Manchester City កាន់តែស្រពេចស្រពិលមែនទែនហើយក្រោយបរាជ័យក្រោមថ្វីជើងរបស់ Newcastle United ២ទល់នឹង១។
ក្រុមរហស្សនាមពណ៌ផ្ទៃមេឃ ចាញ់ប្រៀប៤ពិន្ទុ ប៉ុន្តែបើឈ្នះ Leicester ថ្ងៃនេះ Liverpool នឹងដាច់ដល់៧ពិន្ទុឯណោះដែលវាគឺជាគម្លាតមួយធំសម្រាប់ការប្រជែងពាន។ ប្រកួតយប់មិញ Agüero គឺជាអ្នកនាំសំណាងឲ្យ City តាំងពីនាទី ទី១ ប៉ុន្តែសំណាងនេះបានបាត់ទៅវិញក្រោយ Rondón និង Ritchie វាយបកឲ្យ Newcastle ២គ្រាប់នៅវគ្គទីពីរ។
Benitez បានឲ្យដឹងថាលោកពិតជារីករាយបើបាន១ពិន្ទុពីប្រកួតនេះ ប៉ុន្តែ៣ពិន្ទុពីក្រុមខ្លាំងដូចជា Man City គឺជាអ្វីដែលលើសការរំពឹងទុក។ ជ័យជម្នះខាងលើក៏ជាការជួយ Liverpool ដោយប្រយោលផងដែរ ត្បិតលោកធ្លាប់ដឹកនាំក្រុមហង្សក្រហមកាលពីឆ្នាំ ២០០៤-២០១០៕