Burnley ធ្វើ​ឲ្យ​ Solskjaer ភ័យ​វិះ​ខកខាន​​មិន​បាន​ពិន្ទុ​ជា​លើក​ដំបូង

  • 2019-01-30 02:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ស្ទើរ​តែ​មិន​បាន​ពិន្ទុ​ទៅ​ហើយ​ក្នុង​សប្ដាហ៍​ទី​​២៤ ដោយ​សារ​តែ​ Burnley ធ្វើ​ទុក្ខបុកម្នេញ​​កាល​ពី​យប់​មិញ​ពាន Premier League។

ការ​ប្រកួត​ដែល​លេង​ក្នុង​កីឡដ្ឋាន Old Trafford ក្រុម​ភ្ញៀវ​​បាន​បើក​ឆាក​រក​គ្រាប់​បាន​មុន​នៅ​នាទី​៥១​ដោយ​កីឡាករ Ashley Barnes។ នាទី​៨១ Burnley បាន​បន្ថែម​មួយ​គ្រាប់​សម្រេច​ដោយ​កីឡាករ Chris Wood នាំ​មុខ​ម្ចាស់​ផ្ទះ ២-០។

ការ​នាំ​មុខ​នៅ​ចុងម៉ោង​បែប​នេះ​បាន​ធ្វើ​ឲ្យ​លោក Ole Gunnar Solskjaer ដែល​ចូល​មក​ដឹក​នាំ​ Man Utd មិន​ដែល​ចាញ់​សោះ​មាន​អារម្មណ៍​ភ័យ​មិន​ស្ទើរ​ទេ។ យ៉ាងណា​វីរបុរស​ចុងម៉ោង Paul Pogba និង Victor Lindelof អាច​រក​បាន​ម្នាក់​មួយ​គ្រាប់ ជួយ​ឲ្យ Man Utd តាម​ស្មើ Burnley ២-២ ទទួល​បាន​​១​ពិន្ទុ​បន្ត​នៅ​លេខ​៦​លើ​តារាង​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី