Messi ស៊ុត​២​គ្រាប់​ស្រោចស្រង់​ Barcelona តាម​ស្មើ​ពី​ការ​​នាំមុខ​របស់​ក្រុម​ភ្ញៀវ Valencia​

  • 2019-02-03 07:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ ដើម្បី​ស្រោចស្រង់ Barcelona ពី​ការ​​នាំមុខ​របស់​ក្រុម​ភ្ញៀវ Valencia ០-២ នៅ​ទឹកដី Nou Camp ។

កីឡាករ Kevin Gameiro រក​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​ភ្ញៀវ​ មុន​ពេល​ដែល Daniel Parejo ថែម​គ្រាប់​ទី​២​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ។

ប៉ុន្តែ​នៅ​នាទី​៣៩ Messi សង​១​គ្រាប់​វិញ​ដោយ​បាល់​ប៉េណាល់ទី​ ហើយ​គ្រាប់​ទី២ តារា​ឆ្នើម​​ជំនាញ​ជើង​ឆ្វេង​រក​បាន​នៅ​នាទី ៦៤ ដើម្បី​បន្ត​កើប​១​ពិន្ទុ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ នាំ​មុខ​លើ​ក្រុម Real Madrid ១១ ពិន្ទុ។

លទ្ធផល​ស្មើ​​គ្នា​ធ្វើ​ឲ្យ Barca បន្ត​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ក្នុង​លីគ​​គិត​ចាប់តាំង​ពី​​ខែ​វិច្ឆិកា​មក និង បាន​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​៥០​ពិន្ទុ សម្រាប់​២២​ប្រកួត។

ទោះ​ជា​យ៉ាងណា ក្រុម​លេខ​២ Atletico Madrid កាន់​តែ​ខិត​ជិត​ក្រុម​កំពូល​តារាង Barcelona ដោយ​ចាញ់​តែ​៦​ពិន្ទុ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​លេង​ប្រកួត​ទី​២២​របស់​ខ្លួន​ជាមួយ Real Betis នៅ​ថ្ងៃ​អាទិត្យ​នេះ​ ហើយ​បើ​ឈ្នះ​នឹង​សល់​គម្លាត​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី