ដឹក​មួយ​គ្រួសារ​ក៏​មិន​អស់​ផង Mitsubishi Xpander ​ឆ្នាំ ២០១៩ ទូលាយ​ល្អ ​តម្លៃ​ក៏​អ៊េម​ទៀត!

  • 2019-02-16 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mitsubishi ថ្មី​នេះ​ម៉ូឌែល Xpander ស៊េរី​ឆ្នាំ ២០១៩ ជា​ប្រភេទ​រថយន្ត Small MPV ​ជាមួយ​នឹង​ការ​រចនា​នូវ​រូប​រាង​ថ្មី​បែប "Dynamic Shield” បំពាក់​អំពូល​បំភ្លឺ LED Light អម​ជាមួយ​​ក្រូម៉េ​ពីរ​សង​ខាង និង​ប៉ាណា​ខាង​មុខ​ ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​មុខ​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត ។

​ឯ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត Mitsubishi Xpander ​ឆ្នាំ ២០១៩ នៅ​កន្លែង​អ្នក​បើក​បរ​មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​យ៉ាង​ងាយ​ស្រួល តាបឡូ​ធំ​ទូលាយ និង​មាន​ប្រឡោះ​ដាក់​របស់​របរ​បាន​ច្រើន មួយ​តួ​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ធំ​ទូលាយ បំពាក់​កៅអី ៧ ​មាន​ម៉ាស៊ីន​ទាំង​ខាង​មុខ និង​ក្រោយ ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មាន​គ្រួសារ​មាន​សមាជិក​ច្រើន។

ជាង​នេះ​ទៀត​ អ្នក​ក៏​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​ផង​ដែរ ជាមួយ​នឹង​កៅអី​ធំ​នៅ​ខាង​ក្រោយ​បង្អស់។ វា​មាន​ពណ៌​ជា​ច្រើន​ឲ្យ​រើស​ដូច​ជា ពណ៌​ទឹក​ប្រាក់ ពណ៌​ប្រផេះ ពណ៌​ស ពណ៌​ខ្មៅ។ រថយន្តថ្មីស្រឡាងនេះ ទើបតែប្រកាស​ដាក់លក់ជាផ្លូវការក្តៅៗនេះ មានអ្នក​ទិញយកអស់ ៦ ​គ្រឿង​បាត់ហើយ។

​រថយន្ត​លក្ខណៈ​គ្រួសារ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន MIVEC ​មាន​ទំហំ​ស៊ី​ឡាំង ១.៥។ ម៉ាស៊ីន​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ជួយ​សន្សំ​សំចៃ​ប្រេង ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ថែម​ទាំង​សម្លេង​ស្ងាត់​ល្អ​ទៀត​ផង។

​រថយន្ត​ប្រព័ន្ធ​ប៉ុង ១នេះ​មាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ដូច​ជា ប្រើ​ប្រព័ន្ធ ABS និង EBD ​ដែល​ជា​ប្រព័ន្ធ​ហ្វ្រាំង​ពេញ​និយម​ប្រើ​លើ​រថយន្ត​ទំនើប ​ពេល​ប្រើ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ពេល​ជួប​ឧបសគ្គ ​ការ​គេច​ឧបសគ្គ ​និង​ជួយ​ទប់​លំនឹង​ពេល​ផ្លូវ​កោង ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ចោរកម្ម Key Immobilizer, ប្រព័ន្ធ បញ្ឈប់​ពេល​មាន​សញ្ញា​អាសន្ន (ESS) ​និង​ប្រព័ន្ធ​​ការពារ​ទ្វារ​ខាង​ក្រោយ ពេល​ក្មេងៗ​ទាញ​បិទ​បើក​ទ្វារ​លេង។ រថយន្ត​នេះ ក៏​មាន​ប្រព័ន្ធ​ពោង​សុវត្ថិភាព​មក​ជាមួយ​ផង​ដែរ។

​ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​គឺ ៣៤ ៨០០ ដុល្លារ។

អ្នក​អាច​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Mitsubishi(Cambodia)តាម​រយៈ​លេខ ០១០ ៩៩៩ ៨៩២ ឬ​ទៅ​ទី​តាំង​ផ្ទាល់​នៅ​លើ​វិថី​សហព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​ភ្នំពេញ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម