រូបថត​ព្រះចន្ទ​មួយ​សន្លឹក​នេះ បង្កើត​ពី​រូប​ ៥ ម៉ឺន​សន្លឹក​ផ្គុំ​ចូល​គ្នា​

  • 2019-02-24 03:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​រូប​ភាព​ព្រះចន្ទ​ដ៏​ស្រស់​ស្អាត​មួយ​សន្លឹក​​ត្រូវ​បាន​បង្ហាញ​​ឡើង ដែល​ភាគ​ច្រើន​ប្រហែល​ជា​យល់​ថា​ថត​ដោយ​ប្រើ​ប្រាស់​​ឧបករណ៍​ទំនើបៗ តម្លៃ​ថ្លៃៗ​​។ ប៉ុន្តែ​តាម​ពិត​ទៅ​ បង្កើត​​លើង​ដោយ​អ្នក​​ថត​រូប​ធម្មតា​ម្នាក់​ឈ្មោះ​ថា​ Andrew McCarthy។

រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​បង្កើត​ឡើង ដោយ​ច្នៃ​រូបភាព​ចំនួន​ ៥ ម៉ឺន​សន្លឹក​ដាក់​បញ្ចូល​គ្នា ដែល​ថត​ដោយ​ប្រើ​កាមេរ៉ា​ Sony a7ii និង​កាមេរ៉ា​តារា​សាស្ត្រ​​ ZWO ASI224MC តម្លៃ​​ប្រហែល ២៥០ ដុល្លារ។

Andrew បាន​រៀប​រាប់​ថា​​ទីតាំង​ភ្លឺ​នៃ​ព្រះ​ចន្ទ​បង្កើត​ឡើង​ដោយ​រូបភាព ២៥ ដុំ បញ្ចូល​គ្នា​តាម​កម្មវីធី Photoshop ដោយ​ ១ ដុំ មាន​រូបភាព​ ១ ០០០ សន្លឹក​ ដែល​ថត​ដោយ​កាមេរ៉ា​ ZWO។ ចំណែក​រូប​ភាព​ទីតាំង​ងងឹត និង ផ្កាយ ថត​​ដោយ​​កាមេរ៉ា​ Sony ហើយ​សរុប​ចូល​គ្នា​​មាន​រូបភាព ៥ ម៉ឺន​​សន្លឹក​ ត្រូវ​ប្រើ​ ដើម្បី​បង្កើត​រូប​ព្រះ​ចន្ទ​នេះ​បាន៕​​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង