ស្មាតហ្វូន Samsung បត់​អេក្រង់​បាន ​មាន​គូ​ប្រជែង​ធំ ២ ​កំពុង​ត្រៀម​ធ្វើ​សង្គ្រាម

  • 2019-02-24 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន Galaxy Fold ដែល​មាន​អេក្រង់​អាច​បត់​ជា​ពីរ​បាន ដំបូង​គេ​បង្អស់​របស់ Samsung ហើយ​ក៏​ជា​ស្មាតហ្វូន​បត់​បាន​ដំបូង​គេ​ក្នុង​លោក ទើប​ប្រកាស​ជា​ផ្លូវការ​នោះ ក៏​ស្រាប់​តែ​មាន​ដំណឹង​លេច​ឮ​ថា ​មាន​គូ​ប្រជែង​ធំ ២ គឺ Huawei និង TCL កំពុង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​​ប្រភេទ​នេះ​ដូច​គ្នា។

Galaxy Fold

​ស្មាតហ្វូន​បត់​បាន Mate X របស់ Huawei ​បាន​បែក​ធ្លាយ​ខ្លះៗ​ហើយ ​ជាមួយ​នឹង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​ដែល​ទើប​តំឡើង​ថ្មីៗ​នេះ(ដូច​រូប)។ ចំណែក​ឯ​ស្មាតហ្វូន​បត់​បាន​មួយ​ទៀត​គឺ TCL ម៉ូឌែល​ DragonHinge ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្បាស់ៗ​លើ​បណ្ដាញ​សង្គម​ចិន Weibo ​ដែល​មក​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​លម្អិត​ជា​ច្រើន(ដូច​រូប)។

​ដូច​នេះ មាន​តែ​រង់​ចាំ​មើល តើ​ស្មាតហ្វូន​ទាំង ៣ នេះ​​មួយ​ណា​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង? ខណៈ​ដែល​តម្លៃ​ក៏​ខ្ពស់ ​និង​ជា​ជំនាន់​ដំបូង​ផង​នោះ​ ​ដែល​វា​ដូច​ជា​ថ្មី​ចេស​សម្រាប់​បទពិសោធន៍​នៃ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​៕

Mate X របស់ Huawei
TCL ម៉ូឌែល​ DragonHinge

អានបន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា