ប្រៀបធៀប​ឲ្យ​ដឹង​ស​ខ្មៅ! ​តេស្ត​ល្បឿន​ Galaxy S10+ និង iPhone XS Max

  • 2019-02-27 02:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​ផ្សាយ​បាន​ជិត​មួយ​សប្ដាហ៍ ​ក្រុម​ការងារ XEETECHCARE ​បាន​លើក​យក​ការ​ប្រៀបធៀប​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S10+ របស់ Samsung មក​ធៀប​ល្បឿន​ម៉ាស៊ីន​ជាមួយ iPhone XS Max ​ដើម្បី​រក​អ្នក​ឈ្នះ​នៅ​នាទី​ចុង​ក្រោយ។

សម្រាប់ S10+ ​ត្រូវ​បាន​យក​មក​តេស្ត​ជា​ម៉ូឌែល​ប្រើប្រាស់​បន្ទះ​ឈីប Exynos 9810 ​មាន RAM 8GB ខណៈ iPhone XS Max ​ប្រើ​បន្ទះ​ឈីប Apple A12 Bionic មាន RAM ទំហំ 4GB

ការ​សាកល្បង​តេស្ត​ផ្ទាល់​ដោយ​ដៃ ឆ្លង​កាត់​ការ​បើក​កម្មវិធីហ្គេម​មួយ​ចំនួន ការ​ប្រើប្រាស់​អ៊ីនធឺណិត​លើ Browser ដំណើរការ Multitasking និង​ការ Render រូបភាព​កម្រិត 8K។

ជា​លទ្ធផល​ គេរក​ឃើញ​ថា​ ឆ្នាំ ២០១៩ នេះ Samsung ធ្វើ​បាន​ល្អ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ពោល​គឺ​​ល្បឿន​ហាក់​មាន​ការ​កើន​ឡើង​ច្រើន ជិត ៩០ភាគរយ។ ជាក់ស្ដែង S10+ ដើរ​បាន​លឿន​ជាង iPhone XS Max ជា​ពិសេស​បំផុត​ គឺ​ដំណើរការ​ Multitasking ផ្ទាល់​តែ​ម្តង ព្រោះ​ផ្អែក​តាម​ទំហំ RAM ធំ​ជាង​ឆ្ងាយ។ លើកលែង​តែ​ការ Render រូបភាព​ក្នុង​កម្មវិធី Photoshop Expresss មួយ​ប៉ុណ្ណោះ ដែល​គេរកឃើញថា iPhone លឿនជាង Samsung៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី