មិន​ត្រឹម​ជា​ទ្រនាប់ Mouse Pad ធម្មតា តែ​ដើរ​តួ​ជា​ឧបករណ៍​សាក​ថ្ម Wireless ក៏​បាន

  • 2019-02-27 01:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រនាប់ Mouse Pad ម៉ូឌែល CORSAIR MM1000 Qi Wireless បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ដល់​អតិថិជន​ជា​ច្រើន ដោយ​ក្រៅ​ពី​អាច​ប្រើប្រាស់​ជា​ទ្រនាប់ Mouse Pad ដូច​គេ​ឯង វា​ក៏​អាច​ទុក​ប្រើ​សម្រាប់​សាក​ថ្ម​ iPhone ឬ Android ដោយ​ឥត​ប្រើ​ខ្សែ​ផង​ដែរ។

Mouse Pad តម្លៃ ៣៥ ដុល្លារ នេះ​ អាច​គាំទ្រ​គ្រប់​ឧបករណ៍​ Qi Wireless ​មិន​ថា​តែ​ស្មាតហ្វូន អ្នក​ក៏​អាច​ទុក​សាក​កាស​ឥត​ខ្សែ Galaxy Buds ឬ AirPods តែ​ម្តង​ក៏​បាន។ សម្រាប់​ការ​សាក​ភ្ជាប់​ខ្សែ​អាច​ប្រើ​រន្ធ​ដោត USB Micro-B, Type C និង​ខ្សែ Lightning QI។ នៅ​ផ្នែក​ខាង​លើ​ក៏​រចនា​បន្ថែម​នូវ​ភ្លើង LED បង្ហាញ​ថាមពល​ថ្ម ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។

ប្រភេទ​មួយ​ផ្សេង​ទៀត​ជា​ទ្រនាប់ Mouse Pad ធម្មតា តែ​មា​នតម្លៃ​ដល់ ៥៧ ដុល្លារ ខុស​ត្រង់​ជា​ប្រភេទ​ជ័រ​កៅស៊ូ​ធុន​បាន​យូរ​មិន​រអិល និង​មាន​ភ្លើង RGB ​ដេញ​នៅ​ផ្នែក​ខាង​ក្រោម​ដល់​ទៅ ១៥ ពណ៌​ឯ​ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា