ថ្ងៃណាអត់មានអីជិះ! ជិះ​ Grab មានប្រូម៉ូសិនហើយ បាន​រង្វាន់​កប់​សេរី​មកវិញ​ទៀត

  • 2019-02-27 08:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃណា​អត់​មាន​អី​ជិះ ហៅ​ Grab ទៅ​ដឹង​តែ​ស្រួល​ម៉ង មាន​កម្មវិធី​​ប្រូម៉ូសិន RIDE2WIN បញ្ចុះ​តម្លៃ ហើយ​មាន​ឱកាស​ឈ្នះរ​ង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន​ប្រចាំ​សប្ដាហ៍​ទៀត​។​

រង្វាន់​ទាំង​នោះ​គឺ​នឹង​ធ្វើ​ការ​ចាប់​ជា​រៀងរាល់​សប្តាហ៍ ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃអាទិត្យ ដោយ​ធ្វើ​ការ​ជ្រើសរើស និង​ប្រកាស​ឈ្មោះ​អ្នកឈ្នះ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​បន្ទាប់ ហើយ​រង្វាន់​ទាំង​នោះ​​រួម​មាន៖

  • ទូរ​សព្ទ iPhone XS 64GB ១ គ្រឿង​
  • ឧបករណ៍​បំពងសំឡេង JBL ចំនួន ៥ រ​ង្វាន់​
  • ប័ណ្ណ​ជិះ Grab ប​ញ្ចុះ​តម្លៃ ៨០០០​រៀល សម្រាប់​ជិះ ២​ដង ចំនួន​១០​រ​ង្វាន់​

សម្រាប់​​លក្ខខណ្ឌ​ក្នុង​ការចូលរួម​ដើម្បី​ឈ្នះរ​ង្វាន់​ទាំងអស់​នេះ​គឺ​ងាយៗ​ជាទីបំផុត ដោយ​ក្នុង​នោះ​អតិថិជន​ទាំង​អស់​គ្រាន់​តែ​​ប្រើ​ប្រូ​ម៉ូកូដ RIDE2WIN ដើម្បី​កក់​ការធ្វើ​ដំណើរ​ជាមួយ​យាន​យ​ន្ត Grab មួយ​ណា​ក៏បាន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ប្រើ​ម្ដង​ទទួលបាន​សិទ្ធិ​ចូលរួម​ម្ដង​។​

ដើម្បី​ទទួលបាន​ឱកាស​កាន់តែច្រើន អ្នក​គ្រាន់តែ​ធ្វើកា​រកក់ Grab ជិះ​ជាមួយ​ប្រូ​ម៉ូកូដ​សំ​ណា​ង​នេះ​ឲ្យ​បាន​ច្រើនដង​ជា​ការ​ស្រេច​។ ជិះ​កាន់តែច្រើន ឱកាស​ឈ្នះ​កាន់តែច្រើន ស្រួល​សឹង​អី​ហ្នឹង។ សូមបញ្ជាក់ថា អ្នកឈ្នះ​មាន​សិទ្ធិ​ទទួលបានរ​ង្វាន់​តែមួយ​ប៉ុ​ណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​។ អ្នក​អាច​បប​ន្ត​ឈ្នះ​នៅ​សប្ដាហ៍​បន្ទាប់​បាន​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម