Sarri ថយ​សម្ពាធ​ក្រោយ​សង្ឃឹម​ជួយ​ Chelsea ទៅ​កាន់​ Top ៤ ម្តង​ទៀត

  • 2019-03-03 06:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri បាន​លើក​ឡើង​ថា​សម្ពាធ​នៅ Chelsea មិន​អាច​ផ្ទឹម​នឹង​ភាព​ស្រ្តេស​នៅ Napoli បាន​ទេ។

កៅអី​របស់​គ្រូ​បង្វឹក​វ័យ​៦០​ឆ្នាំ ឡើង​កម្តៅ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​Chelsea បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រៅ​ដី​ ៦-០ ក្រោម​ថ្វី​ជើង​ក្រុម​លោក Pep Guardiola ក្រោយ​ខក​ចិត្ត​​ចាញ់ Bournemouth ៤-០ និង បន្ត​​វិបត្តិ​ថ្មីៗ​នេះ​ទៀត​បន្ទាប់​ពី​របូត​ពាន Carabao Cup នៅ Wembley កាល​ពី​សប្តាហ៍​មុន​​នៅ​ពេល​អ្នក​ចាំទី​ Kepa Arrizabalaga ប្រកែក​​មិន​ព្រម​ដូរ​ចេញ។

ប៉ុន្តែ Sarri បាន​និយាយ​ថា​សម្ពាធ​ពេល​លោក​ដឹកនាំ Napoli ខ្លាំង​ជាង​នេះ​ទៅ​ទៀត ហើយ​កាន់​តែ​ស្រ្តេស​ជាង​នេះ​ ​គឺ​នៅ​ពេល​​លោក​រៀន​យក​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​​បណ្តើរ ធ្វើការ​នៅ​​ធនាគារបណ្តើរ។​ ម្តង​ទៀត​នៅ​ពេល​លោក​ចេញ​ធ្វើ​គ្រូ​បង្វឹក​ដំបូងៗ​នៅ Serie C ក៏​រឹត​តែ​ស្រ្តេស​ជាង​នេះ។

ជ័យជម្នះ​ ២-០ លើ​ Tottenham បាន​ធ្វើ​ឲ្យ​លោក​មាន​សង្ឃឹម​នាំ Chelsea ទៅ​កាន់​ Top ៤ ម្តង​ទៀត។ បច្ចុប្បន្ន ក្រុម​តោ​ខៀវ​ស្ថិត​នៅ​លេខ​៦ ប៉ុន្តែ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ ដែល​សង្ឃឹម​នឹង​អាច​វ៉ា​ជ្រែក Arsenal និង Man Utd ឡើង​ទៅ​ឈរ​លេខ​៤ ក្រោម​ក្រុម​លេខ​៣ Spurs ដែល​មាន​​ ៨ ពិន្ទុ​លើស​ Chelsea។

"ខ្ញុំ​រំពឹង​ថា​ Champions League ជា​កន្លែង​ប្រកួតប្រជែង​ដ៏​តានតឹង ហើយ​ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ​ថា​ វា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ឡើង​ទៅ​កាន់​ក្រុម​កំពូល​ទាំង​៤​នៅ​អង់គ្លេស"។ Sarri បាន​និយាយ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត