ដឹង​ទេ អ្នក​ចាំ​ទី​នៅ PL ណា​បិទ Clean Sheets បាន​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

  • 2019-03-04 07:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ក្លឹប​ហង្សក្រហម​ Liverpool កីឡាករ Alisson Becker កំពុង​ឈរ​តំណែង​ទី​មួយ​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គេទាត់​បាន​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​រដូវ​កាល​នេះ​គិត​ត្រឹម​សប្ដាហ៍​ទី​២៩​ពាន Premier League។

អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​បាន​១៧​ប្រកួត ដោយ​ចុងក្រោយ​ជួយ​ Liverpool​ ស្មើ​គ្នា ០-០ ជាមួយ Everton។ ត្បិត​ជា​កំណត់ត្រា​ល្អ​សម្រាប់ Alisson ប៉ុន្តែ​ Liverpool​ បាន​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង ទុក​ឱកាស​ឲ្យ Manchester City ទៅ​គ្រប់គ្រង​វិញ។

មិត្ត​រួម​ជាតិ Ederson Moraes របស់​ក្លឹប Man City ស្ថិត​នៅ​លេខ​ពីរ​​​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​បាន​១៤​ប្រកួត។ ស្របពេល Kepa Arrizabalaga ដែល​លោក​ Sarri ទើប​តែ​ដាក់​ឲ្យ​លេង​ជម្រើស​ដំបូង​ស្ថិត​នៅ​លេខ​បី​បិទ​បាន​១២​ប្រកួត៕

អត្ថបទ៖ ហេង សុធារិទ្ធិ