តោះ! មកដឹងពីសក្ដានុពលលើផ្លូវធំទូលាយថ្មីលេខ៥១ ដែលអ្នកមិនគួរមើលរំលង
- 2019-03-07 11:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងពីសក្ដានុពលលើផ្លូវធំទូលាយថ្មីលេខ៥១ ដែលអ្នកមិនគួរមើលរំលង
ចន្លោះមិនឃើញ
ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែមានទំហំធំទូលាយ ភ្ជាប់គ្នារវាងផ្លូវជាតិលេខ ៤ និង ផ្លូវជាតិលេខ ៥ ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យជាច្រើនមើលឃើញថា បានកំពុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។
លក្ខខណ្ឌល្អៗលើកំណត់ផ្លូវ៥១នេះ គឺ ៖
នៅក្បែរតំបន់នោះជាតំបន់ទេសចរណ៍ដូចជា ភ្នំ ព្រះ រាជ ទ្រព្យ(ភ្នំឧត្តុង្គ) ដែលកំពុងទទួលបានការអភិវឌ្ឍន៍បន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងគម្រោងវិនិយោគតូចធំៗផ្សេងទៀត។
បច្ចុប្បន្ន តាមបណ្ដោយផ្លូវជាតិ៥១ មានសភាពអ៊ូអរខ្លាំងដោយសារភាពមមាញឹកនៃការធ្វើដំណើរមាន រថយន្តតូចធំជាច្រើនរបស់អ្នកស្រុក ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ដូច្នេះបើសិនជាលោកអ្នកមានបំណង ចង់វិនិយោគបន្ថែមលើវិស័យចលនទ្រព្យនោះ នៅទីនោះជាជម្រើសដ៏ល្អមួយដែរ៕