ទូរសព្ទអេក្រង់បត់បច្ចេកវិទ្យា 5G ដំបូង​ពី Huawei បង្ហាញខ្លួនជាមួយបុរសសង្ហាម្នាក់ប្រចាំកម្ពុជា

  • 2019-03-15 09:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បង្ហាញ​ខ្លួន​ជា​មួយ​ភាព​ភ្ញាក់​ផ្អើល និង​ឱប​ពាន​​ផ្ទួនៗ​ចំនួន ៣៤ នៅ​ សន្និសីទ​ទូរសព្ទ​ពិភព​លោក (Mobile World Congress) Huawei បាន​បង្ហាញ​វត្ត​មាន Huawei Mate X ជា​លើក​ដំបូង​នៅ​កម្ពុជា​ដោយ​មាន​អតិថិជន​ស្មោះស្ម័គ្រ និង​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​រួម។

អ្វី​ដែល​ពិសេស​នោះ​គឺ សូម្បី​តែ​សំណព្វ​ចិត្ត​យុវវ័យ ​នី​កូ ក៏​បាន​ចូល​រួម​ដែរ ដោយ​លោក​បាន​ក្លាយ​ជា​អ្នក​ដែល​បាន​ប៉ះ​កំពូល​ស្មាតហ្វូន​​នេះ​ផ្ទាល់​មុនគេ​បង្អស់​នៅ​កម្ពុជា​​ផង​ដែរ ខណៈ​បណ្តា​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា​យ៉ាង​ច្រើន​កុះ​ករ ពិតជា​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​ផ្ទាល់ ប៉ះ​ផ្ទាល់ និង​ធ្វើ​ការសាកល្បង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ។

ស្មាត​ហ្វូន Huawei Mate X ជា​ស្មាតហ្វូន​អេក្រង់​អាច​បត់​បាន​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា 5G លឿន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ ១១ មីលីម៉ែត្រ​ប៉ុណ្ណោះ។ ក្រៅពី​ការ​រចនា​អេក្រង់​បត់​យ៉ាង​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូន​អេក្រង់​បត់​ដទៃ ស្មា​ត​ហ្វូននេះ​ដំណើរ​ការដោយ​បន្ទះ​ឈីប Kirin 980 អង្គ​អង្គ​ចងចាំ ( RAM) ទំហំ 8GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM) 512GB ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម SuperCharge កម្លាំង 55W និង​ថា​ម​ពល​ថ្ម​ទំហំ 4,500mAh ។

លោក Henry Xiao

លោក Henry Xiao ជា​ Country Director របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជា​ស្មា​ត​ហ្វូន​ជំនា​ន់​ថ្មី​ប្រភេទ​អេក្រង់​បត់ ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ព​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ។ ក្រុមហ៊ុន Huawei បាន​បង្កើត​ស្មា​ត​ហ្វូន​នេះ​ឡើង​ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មី​បំផុត និង​កាន់តែ​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូន​សាមញ្ញ​ធម្មតា​។ លើស​ពី​នេះ​ទៅទៀត Huawei ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​បង្ហាញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ នៅ​ប្រទេស​កម្ពុជា​។

ក្រៅពី​ការ​បង្ហាញ​កាលពី​ម្សិល​មិញ Huawei Mate X នឹង​មាន​ការ​ដាក់​តាំង​បង្ហាញ​បង្ហាញ​នៅក្នុង​ស្តង់​របស់​ក្រុមហ៊ុន Huawei​ក្នុង​កម្មវិធី Digital Cambodia ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ នៅ​កោះ​ពេជ្រ ថ្ងៃ ១៥ មីនា​ផង​ដែរ​។ កុំភ្លេចទៅ​ស្តង់ Huawei ដើម្បី​បានឃើញ​ផ្ទាល់​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate X ទាំងអស់គ្នា៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម