Real Madrid ចុច​ឈ្មោះ Sterling ជា​មុខ​សញ្ញា​ទិញ​ចូល​ដើម្បី​រៀប​​ក្រុម​ឡើង​វិញ

  • 2019-03-16 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling កំពុង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​របស់ Real Madrid ដោយ​លោក Zinedine Zidane ត្រូវ​រៀបចំ​ក្រុម​ឡើង​វិញ​ដើម្បី​ត្រៀម​រដូវ​កាល​ក្រោយ។

Zidane បាន​ចាកចេញ​ពី Real បន្ទាប់​ពី​ឈ្នះ Champions League ៣​រដូវ​កាល​ជាប់​គ្នា​កាល​ពី​ខែ​ឧសភា ប៉ុន្តែ​ពេល​ដែល​លោក​ត្រលប់​មក​កាន់ Bernabeu ​វិញ​កាល​ពី​ដើម​ខែ​នេះ​​លោក​ត្រូវ​រង​ថ្ម​បាក់​​កែ​លម្អ​ក្រុម​ឡើង​វិញ។ Madrid កំពុង​គម្លាត​១២​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Barcelona នៅ La Liga និង​​បាត់​ឱកាស​ប្រជែង​ពាន Copa del Rey និង Champions League បាត់​ទៅ​ហើយ។

យោងតាម The Mirror អធីរាជ​​កំពុង​រៀបចំ​ទឹក​ប្រាក់​៣០០​លាន​ផោន​​ដើម្បី​ចំណាយ​​ទិញ​កីឡាករ​ល្អ​ៗ​ចូល។ Sterling កំពុង​ក្លាយ​ជា​គោដៅ​មុខ​សញ្ញា​ដែល Madrid ត្រូវ​ទិញ ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា Neymar, Eden Hazard និងChristian Eriksen ជា​ដើម។ យ៉ាង​នេះ​ក្ដី City អាច​នឹង​ស្ទាក់ស្ទើរ​លក់ Sterling ព្រោះ​ពេល​នេះ​គេ​កំពុង​ល្អ​បង្ហាញ​ខ្លួន​២៧​ប្រកួត​រក​បាន​១៥​គ្រាប់ និង Assist​៩​គ្រាប់៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ