Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូធំរបស់ជម្រើសជាតិចិន
- 2019-03-16 04:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូធំរបស់ជម្រើសជាតិចិន
ចន្លោះមិនឃើញ
អតីតជយលាភី World Cup លោក Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិបាល់ទាត់របស់ប្រទេសចិន ដើម្បីជួយក្រុមលេងនៅពាន China Cup នៅសប្ដាហ៍ក្រោយ។
បុរសសញ្ជាតិអ៊ីតាលីដែលបច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លឹប Guangzhou Evergrande ត្រូវរ៉ាប់រងក្រុមប្រកួតក្នុងកម្មវិធីខាងលើដែលមាន៤ប្រទេសចូលរួម។ China Cup នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ដោយចិនត្រូវជួបជម្រើសជាតិថៃ ក្រុមណាឈ្នះនឹងឡើងវគ្គផ្ដាច់ព្រ័ត្រ។
អ៊ុយរុយហ្គាយនិងអ៊ូបេគីស្ថានក៏មានឈ្មោះប្រកួតក្នុងពាន China Cup ដូចគ្នា ដែលរៀបចំក្នុងទីក្រុង Nanningស្របពេលវគ្គផ្ដាច់ព្រ័ត្រលេងនៅថ្ងៃទី ២៥ ខែ មីនា។ Cannavaro ចូលកាន់តំណែងនេះជំនួសលោក Marcello Lippi ដែលត្រូវជម្រើសជាតិចិនបណ្ដេញចេញ ក្រោយដឹកនាំក្រុមធ្លាក់ពី Asian Cup កាលពីខែមករា៕