ការប្រកួតវគ្គជម្រុះ AFC U-23 នៅកម្ពុជាផ្លាស់ប្តូរម៉ោងប្រកួត ព្រោះក្ដៅពេក
- 2019-03-19 02:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតវគ្គជម្រុះ AFC U-23 នៅកម្ពុជាផ្លាស់ប្តូរម៉ោងប្រកួត ព្រោះក្ដៅពេក
ចន្លោះមិនឃើញ
ការប្រកួតវគ្គជម្រុះពានរង្វាន់ 2020 afc u-23 Championship ពូល H ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនឹងមានការផ្លាស់ប្តូរម៉ោងប្រកួតចំនួន២ប្រកួត។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការប្រកួតគូទី១រវាងកម្ពុជា កូរ៉េខាងត្បូង និង ឆាយនិតៃប៉ិ ដែលគ្រោងប្រកួតវេលាម៉ោង៣:៣០នាទីរសៀលត្រូវប្តូរទៅប្រកួតវេលាម៉ោង ៥ល្ងាច ថ្ងៃដដែលគឺទី២២ ខែមីនា ឆ្នាំ២០១៩។ ចំពោះគូទី២ រវាង អូស្ត្រាលី និង ម្ចាស់ផ្ទះ កម្ពុជា ដែលគ្រោងប្រកួតវេលាម៉ោង ៦:៣០នាទីល្ងាច ត្រូវប្តូរទៅប្រកួតវេលាម៉ោង ៨យប់វិញ ថ្ងៃដដែលគឺទី២២ ខែមីនា ឆ្នាំ២០១៩។ ការផ្លាស់ប្តូរនេះដោយសារអាកាសធាតុក្តៅខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕