ម្ចាស់ក្លឹប Tiger ជនជាតិជប៉ុន សុំទោសពលរដ្ឋខ្មែរ ចំពោះរឿងឃាតកម្មនៅសៀមរាប
- 2019-03-19 02:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ក្លឹប Tiger ជនជាតិជប៉ុន សុំទោសពលរដ្ឋខ្មែរ ចំពោះរឿងឃាតកម្មនៅសៀមរាប
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងហេតុក៏គួរឱ្យរន្ធត់មួយ ដែលមានជនជាតិជប៉ុនពីរនាក់ បានប្លន់សម្លាប់អ្នករត់តាក់ស៊ីខ្មែរ នៅឯខេត្តសៀមរាបឯណោះ។
ហេតុការណ៍ដែលគួរឱ្យសោកសង្រែកនេះ បានធ្វើឱ្យលោក Akihiro Kato ដែលជាជនជាតិជប៉ុនដែរ និងជាម្ចាស់ក្លឹបបាល់ទាត់ Angkor Tiger មានទីតាំងនៅខេត្តសៀមរាបផងនោះ បានចេញមុខមកមកសុំទោសពលរដ្ឋខ្មែរ។ ទន្ទឹមនឹងការសុំទោសដែលខ្លួនជាជនជាតិជប៉ុនដែរនោះ លោកក៏បានផ្ដល់ថវិកាបន្តិចបន្តួចចំនួន១ពាន់ដុល្លារ ដល់ក្រុមគ្រួសារដែលបានស្លាប់ បន្សល់ប្រពន្ធនិងកូន៤នាក់នោះ។
លោក Akihiro Kato ជាជនជាតិជប៉ុនដំបូងគេនិងជាម្ចាស់ក្លឹបបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៥ ពោលគឺលោកបានសម្រេចយកក្លឹបត្រាយអាស៊ីភ្នំពេញ និងប្ដូរទៅជា Cambodian Tiger FC ។ វត្តមានរបស់ជនជាតិជប៉ុននេះ បានធ្វើឱ្យអ្នកនៅសៀមរាបមានមោទនភាពជាខ្លាំង ក្រោយពីលោកបានស្នើសុំយកកីឡដ្ឋានខេត្តនេះធ្វើជាទឹកដីរបស់ខ្លួនលេងនៅលីគកំពូល។ ហើយការប្រកួតម្ដងៗក៏មានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕