ឥឡូវ​នេះ​អាច​ថែម RAM ទំហំ ២៥៦ GB លើ iMac Pro បាន ប៉ុន្តែ​ត្រូវ​ចាយ​ ៥ ពាន់​ដុល្លារ

  • 2019-03-20 01:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ថែម​នូវ​ជម្រើស​ថ្មី​ជា​មួយ​ម៉ាស៊ីន​ iMac Pro ដោយ​មាន​ផ្ដល់​ជម្រើស​បន្ថែម​ RAM ទំហំ ២៥៦ GB។ RAM ដ៏​ធំ​នេះ​អាច​​ថែម​បាន​ ដោយ​ត្រូវ​ចំណាយ​ ៥ ២០០ ដុល្លារ​ឯណោះ។

គួរ​ដឹង​ថា​ RAM ទំហំ ២៥៦ GB គឺ​ថ្លៃ​ជាង​ម៉ាស៊ីន​ iMac Pro ទៅ​ទៀត ដោយ​ iMac Pro មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៤ ៩៩៩ ដុល្លារ​តែ​ប៉ុណ្ណោះ។ iMac Pro មាន​បំពាក់​មក​ស្រាប់​នូវ RAM ទំហំ ៣២ GB។ ចង់​ដំឡើង​ទៅ​ទំហំ ៦៤ GB ត្រូវ​ថែម​ ៤០០ ដុល្លារ ហើយ​ទំហំ ១២៨ GB ​ត្រូវ​ថែម​ ២ ០០០ ដុល្លារ។ ពេល​នេះ​មាន​ជម្រើស​ ២៥៦ GB ត្រូវ​ចាយ​រឹត​តែ​ច្រើន។

បន្ថែម​ពី​នេះ iMac Pro ក៏​មាន​បន្ថែម​នូវ​ Option ដំឡើង​ GPU ប្រភេទ​ Radeon Pro Vega 64X ទំហំ ១៦ GB ដែល​មាន​តម្លៃ​ ៧០០ ដុល្លារ។ បើ​ដំឡើង​ឲ្យ​ផុត​លេខ​ទៅ iMac Pro មួយ​គ្រឿង​មាន​តម្លៃ​ ១៥ ៦៩៩ ដុល្លារ ដោយ​មាន​ CPU Intel Xeon W 18-Core ល្បឿន​ ២,៣ GHz, RAM ទំហំ ២៥៦ GB, អង្គ​ផ្ទុក​ SSD ទំហំ ៤ TB និង GPU Vega 64X៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង