អ្នក IT ជាច្រើន​រយនាក់ ទទួល​បាន​ចំណេះដឹង​ថ្មីៗ ពីព្រឹត្តិការណ៍ IT Professional and Career

  • 2019-03-20 09:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនប្រសិទ្ធសូលូសិន (Proseth Solution) បានរៀបចំព្រឹត្តិការណ៍ IT Professional and Career ជាលើកទី២ ក្នុងឆ្នាំ២០១៩ កាលពីថ្ងៃទី១៧ ខែមីនា​កន្លងទៅ នៅមជ្ឈមណ្ឌល CKCC ដោយ​មានការសហការពីក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Huawei ក្រុមហ៊ុន Fortinet ក្រុមហ៊ុន VSTECS និង Pacific Tech System។

លោក សុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុនប្រសិទ្ធ សូលូសិន បាន​ឲ្យដឹង​ថា លោក​មានសេចក្តីរីករាយណាស់ ដែលឃើញមានអ្នកចូលរួមជាច្រើនរយនាក់ នៅព្រឹត្តិការណ៍ IT Professional and Career ជាលើកទី២នេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងចែករំលែកបច្ចេកវិទ្យាថ្មីៗ និងបទពិសោធន៍សំរាប់សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុន ដែលចាប់អាជីព​ជាអ្នកព័ត៌មានវិទ្យា ឲ្យ​ទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ សំរាប់យកទៅពិចារណា វិភាគ ស្រាវជ្រាវ និងអនុវត្តបន្ត។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកជំនាញ មកពីក្រុមហ៊ុនធំៗ ដូចជា៖

  • លោក Pathom Suksathit ដែលជា Fortinet Channel Account Manager ប្រចាំប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ លោកបានឡើងចែករំលែកអំពីបច្ចេកវិទ្យាសុវត្ថិភាព DataCenter ក៏ដូចជាជំនាញតម្រូវ​ការលើទីផ្សារ ទាំង Soft Skill និង Hard Skill។

  • លោក Sokkhiang So ដែលជា System Engineer មកពីក្រុមហ៊ុន VSTECS បានឡើងចែករំលែកអំពីវិធីសាស្រ្តការពារប្រព័ន្ធកំព្យូទ័រពីពួក Ransomeware, ការបែកធ្លាយនៃឯកសារជាមួយបច្ចេកវិទ្យារបស់ Symantec.។

  • លោក Dol Moun ដែលទទួលបាន Cisco CCIE ក៏បានចែករំលែកនូវបទពិសោធន៍​ផ្ទាល់ខ្លួន និងវិធីសាស្រ្តទទួលបាន CCIE ផងដែរ។

ក្នុងកម្មវិធីនេះក៏មានវាគ្មិនមកពីក្រុមហ៊ុន Huawei លោក Duan Frank និង លោក Wu Ka Wai ផងដែរ។ លោកទាំង២ បាន​ចែករំលែកនូវការវិវត្តន៍នៃ Traditional Technology មកកាន់បច្ចេកវិទ្យា Digital Transformation ដែលមានដូចជា IoT, Digital Cities, AI, Big Data, 5G Broadband និងការសិក្សាបច្ចេកវិទ្យា Huawei តាមរយៈ​ដៃគូរបស់ Huawei (HALP) ដែលជាផ្នែកនៃការសិក្សា សម្រាប់​ក្លាយខ្លួនទៅជាអ្នកជំនាញ IT។

លោកសុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុនប្រសិទ្ធ សូលូសិន ក៏​​បានថ្លែងអំណគុណដល់ក្រុមហ៊ុនជាដៃគូ និងអ្នកចូលរួមទាំងអស់ ដែលបានធ្វើ​ឲ្យ​ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម