ស្រលាញ់ឡាន? កុំភ្លេចទៅកន្លែងថែទាំរថយន្តជំនាន់ថ្មីនេះ ធានាទាំងគុណភាព និងសេវាម៉ាពេញចិត្តតម្លៃសមរម្យទៀត
- 2019-03-20 11:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ឡាន? កុំភ្លេចទៅកន្លែងថែទាំរថយន្តជំនាន់ថ្មីនេះ ធានាទាំងគុណភាព និងសេវាម៉ាពេញចិត្តតម្លៃសមរម្យទៀត
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់អ្នកនៅម្តុំជ្រោយចង្វារថ្មី Project Center ដែលជាជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ទំនើប មានស្តង់ដារ និងគុណភាពបានបើកសម្ពោធហើយកាលពី ថ្ងៃទី១៥ មិនា ២០១៩ នេះ។ អ្វីដែលធ្វើឲ្យ Project Center ពិសេសខុសប្លែកកន្លែងផ្សេង គឺ ការផ្តល់ជូនទាំងសេវាកម្មលាងសម្អាត ថែទាំរថយន្តដ៏ល្អបំផុត ជាមួយបច្ចេកទេសលាងសម្អាត និងថែទាំយ៉ាងទំនើប សេវាកម្មប្ដូរប្រេងម៉ាស៊ីន ដែលប្រើប្រាស់ប្រេងម៉ាស៊ីនលំដាប់ថ្នាក់លេខ១មកពីប្រទេសកូរ៉េ ម៉ាក SK ZIC ការត្រួតពិនិត្យម៉ាស៊ីនរថយន្ត។
ជាពិសេសក្នុងអំឡុងពេលកំពុងរង់ចាំសេវាកម្មរថយន្ត លោកអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មី ដែលមាននៅហាង Roasted Coffeeដែលគ្រប់កែវកាហ្វេទាំងអស់ឆុងឡើងដោយស្តង់ដារដែលបង្កើនរសជាតិកាហ្វេរឹតតែឆ្ងាញ់ មានកន្លែងអង្គុយរង់ចាំធំទូលាយមានផាសុកភាព និងមានបន្ទប់តាំងបង្ហាញផលិតផលផងដែរ។
ដើម្បីអបអរឱកាសបើកសម្ពោធជាផ្លូវការ Project Center ក៏មានPromotion ជាច្រើន សម្រាប់ ផ្ដល់ ជូនអតិថិជនជាពិសេសរយៈពេលបីខែជាប់គ្នាតែម្តង។
អ្នកចាត់ការទូទៅនៃ Project Center បានឲ្យដឹងថា៖ «យើងមានប្រូម៉ូសិនពិសេសៗជាប់គ្នា ៣ខែតែម្តងដោយ ខែដំបូង គិតចាប់ពីថ្ងៃបើកសម្ពោធពេញមួយខែ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការប្ដូរប្រេងម៉ាស៊ីន, ហើយនៅខែទីពីរបន្ទាប់ពីការបើកសម្ពោធ នឹងទទួលបានការបញ្ចុះតម្លៃ ១៥% , និងនៅខែទីបីនឹង ទទួលបានការបញ្ចុះតម្លៃ ១០%»។
«អ្វីដែលកាន់តែពិសេសទៀតនោះរាល់ការប្តូរប្រេងម៉ាស៊ីននឹងទទួលបានការលាងសម្អាតរថយន្តជាមួយផលិតផលដែលមានគុណភាពលេខ១ជាសកល ដោយមិនគិតថ្លៃ»។ លោកបញ្ជាក់បន្ថែម។
គោលបំណងតែមួយគត់ដែលបង្កើត Project Center នេះឡើងគឺដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ច្រើនបំផុតជូនដល់អតិថិជន។ យោងតាមអ្នកចាត់ការដដែលបានឲ្យដឹងថា Project Center បង្កើតឡើងផ្តោតទៅលើគោលការណ៍សំខាន់ៗបី ៖
សេវាកម្មថែទាំរថយន្តល្អបំផុតប្រកបដោយគុណភាពនឹងតម្លៃសមរម្យ បើធៀបទៅនឹងតម្លៃទីផ្សាររបស់យើងនាពេលបច្ចុប្បន្ននេះ
ផលិតផលមានគុណភាពខ្ពស់ ស្តង់ដារលំដាប់ថ្នាក់ពិភពលោក ទទួលស្គាល់ និងលក់ដាច់ជាងគេនៅប៉ែកខាងរុស្សី
ផ្តល់ទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជនទាំងអស់ដែលបានអញ្ជើញមក Project Center ។
ទីតាំង៖ ទីក្រុងរណបជ្រោយចង្វារ ផ្លូវអូស៊ីអាយស៊ី [OCIC] សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ (ខាងជើងរង្វង់មូលព្រហ្មបាយ័នប្រហែល ៦៥០ ម៉ែត្រ) សូមមើលចុចទីនេះដើម្បីមើលផែនទី
លេខទូរសព្ទ ៖ 012 554 868 ៕