នី សំណាង ឈ្នះ​មេដាយ​សំរិទ្ធិ​មួយ​គ្រឿង​នៅ​ Asian Beach Games

  • 2014-11-17 19:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ចំបាប់​កម្ពុជា​ នី​ សំណាង​​ ទទួល​បាន​នូវ​មេដាយ​សំរិទ្ធិ​មួយ​គ្រឿង​ លើ​វិញ្ញាសា​ចំបាប់​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៦០​គីឡូក្រាម​ ចំបាប់​លើ​ខ្សាច់​ កាល​ពី​ម្សិល​មិញ​នេះ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើ​​ឆ្នេរ​ខ្សាច់​លើក​ទី​៤​ នៅ​ភូកេត​ ប្រទេស​ថៃ Beach Asian 2014។

 

ក្នុង​ចំណោម​កីឡា​៣​ប្រភេទ​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ​លើក​នេះ​ មាន​តែ​កីឡា​ចំបាប់​នេះ​មួយ​ទេ​ ដែល​មាន​លទ្ធភាព​ប្រជែង​យក​មេដាយ​បាន​សម្រេច​មុន​គេ​ ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡា​ការិនី​ នី សំណាង ខណៈ​ក្នុង​ប្រភេទ​ទម្ងន់​ខាង​លើ​នេះ​លេខ​១​ បាន​ទៅ​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ និង​លេខ​២​បាន​ទៅ​កីឡា​ការិនី​វៀតណាម។

 

នី សំណាង ខាង​ស្ដាំ​គេ

 ក្នុង​ព្រឹត្តិការណ៍​ព្រឹត្តិការណ៍​កីឡា​​ឆ្នេរខ្សាច់​អាស៊ី​លើក​ទី ៤ (Asian Beach Games)​  នេះ​កម្ពូជា​បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ៣ ប្រភេទ​ទៅ​ចូលរួម​ប្រកួត​ ដែល​ការ​ប្រកួត​នឹង​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤។ កីឡា​ទាំង ៣ ប្រភេទ​មាន ចំបាប់, បាល់ទះ​លើ​ឆ្នេរខ្សាច់ និង Foot-Volley។

តារាង​មេដាយ

ប្រភេទ​វិញ្ញាសា​កីឡា​

 

តាម​គម្រោង​ Asian Beach Games 2014មាន​​អត្តពលិក​ប្រមាណ ២.៦៤៥ នាក់​មក​ពី​​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​​ចំនួន ៤២ ប្រទេស ចូលរួម​ប្រកួត​ប្រជែង​លើ​វិញ្ញាសា ១៦៩ ប្រភេទ ក្នុង​ចំណោម ២៦ កីឡា​ផ្សេង​គ្នា៕

 

អត្ថបទ៖ អៀង សូទ្រី