គ្រូ Cardiff ថាក្រុមលោកអាចកាត់ក្ដីអ្នកឈ្នះពានរវាង Liverpool និង City
- 2019-04-01 02:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Cardiff ថាក្រុមលោកអាចកាត់ក្ដីអ្នកឈ្នះពានរវាង Liverpool និង City
ចន្លោះមិនឃើញ
Neil Warnock ជឿជាក់ថា Cardiff City អាចជាអ្នកកាត់ក្ដីឲ្យក្រុមមួយឈ្នះពាន Premier League រវាង Liverpool ឬ Manchester City។
ការនិយាយបែបនេះរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេសធ្វើឡើងបន្ទាប់ពី Cardiff City បានចាញ់ Chelsea ១-២ ទាំងមិនអស់ចិត្តនៅចុងម៉ោងដោយបាល់ Offside ធ្វើឲ្យពួកគេបច្ចុប្បន្នស្ថិតនៅតំបន់គេកាត់ចោល។ ក្រុមលេខ១៨ក្នុងតារាងនៅពីក្រោម Burnley ៥ពិន្ទុខណៈសល់៧ប្រកួតទៀតនឹងបិទរដូវកាលហើយ។
Cardiff City ត្រូវការឈ្នះដាច់ខាតតាមដែលអាចធ្វើទៅបានសម្រាប់៧ប្រកួតដែលនៅសល់ ហើយក្នុងចំណោមនោះពួកគេត្រូវប៉ះ Liverpool ក្នុងទឹកដី និងប៉ះ Manchester City នៅកីឡដ្ឋាន Etihad។ បើសិនពួកគេអាចឈ្នះ ឬក៏ស្មើពេលប៉ះក្រុមកំពូលទាំងពីរពិតណាស់លទ្ធផលនោះនឹងជះឥទ្ធិពលដល់ការប្រជែងពាន Premier League។
“ពួកយើងអាចជាអ្នកសម្រេចថាតើពាន Premier League បានទៅក្រុមណា។ យើងនឹងលេងទល់ Man City ក្រៅដី ហើយស្វាគមន៍ Liverpool នៅក្នុងផ្ទះ"។ Warnock វ័យ៧០ឆ្នាំនិយាយដូច្នេះ៕