ទ្រាំលែង​បាន Zidane ​ចេញ​មកថា​ចូលចិត្ត​​​ Paul Pogba ខ្លាំង​ៗ

  • 2019-04-01 03:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Real Madrid លោក Zinedine Zidane និយាយ​ថា លោក​ចូល​ចិត្ត​ Paul Pogba ខ្លាំង​ៗ ហើយ​ថា​ខ្សែ​បម្រើ​រូប​នេះ ដឹង​ពី​របៀប​លេង​គ្រប់​យ៉ាង​លើ​ទីលាន។

Pogba វ័យ​២៦​ឆ្នាំ​​កំពុង​មាន​​ការ​ទាក់ទង​ជាមួយ Real Madrid ហើយ​កន្លង​ទៅ​​អំឡុង​ពេល​ជួយ​ជម្រើស​ជាតិ​បារាំង​រូប​គេ​ធ្លាប់​និយាយ​ថា Real គឺ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​កីឡាករ​គ្រប់គ្នា។ និយាយ​មុន​ការ​ប្រកួត​ជាមួយ Huesca កាល​ពី​ថ្ងៃ​អាទិត្យZidan ថា៖ "ខ្ញុំ​ស្គាល់​ Pogba។ គេ​បាន​នាំ​មក​នូវ​អ្វី​ៗ​ជា​ច្រើន ហើយ​មាន​តែ​កីឡាករ​ប៉ុន្មាន​​នាក់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ដូច​គេ"។

Pogba បាន​ត្រលប់​មក​ចូលរួម​ជាមួយ United​ ពី​ក្លឹប Juventus ក្នុង​តម្លៃ​កំណត់ត្រា​ពេល​នោះ​៨៩​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​អនាគត​របស់​គេ​នៅ Old Trafford ស្ថិត​​ក្នុង​មន្ទិល​សង្ស័យ​កាល​ពី​ដើម​រដូវ​កាល​នេះ ដោយ​សារ​តែ​មាន​រឿង​ច្រើន​ជា​មួយ​អតីត​អ្នក​ចាត់​ការ Jose Mourinho។

តែ​បន្ទាប់​ពី​លោក Ole Gunnar Solskjaer ចូល​មក​ជំនួស​កន្លែង​របស់ Mourinho ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​កាល​ពី​ខែ​ធ្នូ Pogba បាន​បង្ហាញ​ទម្រង់​លេង​និង​អារម្មណ៍​ល្អ​ឡើង​វិញ។ Zidan បន្ថែម​ថា៖ "Pogba គឺ​ជា​ខ្សែ​បម្រើ​ដឹង​របៀប​ការពារ​និង​ប្រយុទ្ធ។ ប៉ុន្តែ​គេ​មិន​មែន​​កីឡាករ​របស់​ខ្ញុំ។ គេ​នៅ Manchester United”។ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ