Jose Mourinho៖ ខ្ញុំ​ចង់​​ចូល​ដឹក​នាំ​វិញ​នៅ​រដូវ​កាល​ក្រោយ

  • 2019-04-02 02:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​បង្ហើប​​ថា លោក​ចង់​ត្រលប់​មក​ដឹក​នាំ​ការ​ប្រកួត​វិញ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ក្រោយ ហើយ​ក៏​មិន​ឈឺ​ចាប់​ដែរ​ក្នុង​ពេលវេលា​ដែល​មិន​បាន​ដឹក​នាំ។

​បណ្ដេញ​ចេញ​ដោយ​ Manchester United កាល​ពី​ខែ​ធ្នូ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចំណាយ​ពេល​​ធ្វើ​ជា​អ្នក​វិភាគ​បាល់ទាត់ ដើម្បី​បំពេញ​ចន្លោះ​ដែរ​ទំនេរ។ "ខ្ញុំ​មិន​បាន​ឈឺ​ចាប់​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ដឹក​នាំ។ ខ្ញុំ​មាន​ពេល​​ដើម្បី​គិត​អំពី​រឿង​ផ្សេង​ទៀត។ ប៉ុន្តែ​និយាយ​ស្មោះត្រង់ ខ្ញុំ​នឹង​ត្រលប់​មក​ដឹក​នាំ​វិញ​នៅ​រដូវ​កាល​ក្រោយ"។ សម្ដី Mourinho។

បុរស​វ័យ​៥៦​ឆ្នាំ​បាន​បន្ថែម​ថា៖ "ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​ដឹក​នាំ​រហូត​ចូល​ដល់​រដូវ​កាល​ថ្មី ហើយ​​ខ្ញុំ​នឹង​ត្រលប់​ទៅ​​ដឹក​នាំ​ក្លឹប​មួយ និង​ការ​ប្រកួតប្រជែង​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ"។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្ងៃ​ណា​មួយ​នឹង​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ