Mane ព្រមាន​ Liverpool បើ​ចង់​ឈ្នះ​ពាន​ PL ត្រូវ​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន

  • 2019-04-02 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ជឿជាក់​ Liverpool ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​​ពួក​គេ​នៅ​សល់ ដើម្បី​មាន​ឱកាស​ឈ្នះ​ពាន Premier League។

ហង្សក្រហម​​បាន​បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន ក្រោយ​យក​ឈ្នះ Spurs ទាំង​ប្រផុតប្រផើយ ២-១ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​កីឡដ្ឋាន Anfield។ គ្រាប់​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ចុង​ម៉ោង​របស់ Toby Alderweireld បាន​រុញ​ក្រុម​លោក Jurgen Klop ឡើង​លើ​កំពូល​តារាង​ គម្លាត​២​ពិន្ទុ​ពី Manchester City ដែល​សល់​មួយ​ប្រកួត​ក្នុង​ដៃ។

City អាច​នឹង​ឡើង​ទៅ​កំពូល​តារាង​វិញ ប្រសិន​ពួក​គេ​អាច​យក​ឈ្នះ Cardiff City នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ តែ​ពួក​គេ​នៅ​​សល់​ការ​ប្រកួត​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​​ជា​ច្រើន​ទៀត​ដូច​ជា Spurs និង Man Utd ជា​ដើម និង​ត្រូវ​ត្រៀម​ខ្លួន​លេង​ UCL និង FA Cup។

​ស្របពេល​សល់​តែ​៦​ប្រកួត​ទៀត​បញ្ចប់​លីគ Mane បាន​រំឭក​ដល់​ក្រុម​ខ្លួន​ថា លេង​ឲ្យ​បាន​ល្អ​ប្រសិន​ចង់​ឈ្នះ​ពាន។ "ជា​​ការ​ពិត ខ្ញុំ​គិត​ថា​​ពួក​យើង​ត្រូវ​ការ​ឈ្នះ​​គ្រប់​ការ​ប្រកួត ទោះ​បី​ជា​មិន​ងាយ​ស្រួល​ក៏​ដោយ។ ប៉ុន្តែ​ពួក​យើង​នៅ​តែ​​អាច​ឈ្នះ​គ្រប់​ការ​ប្រកួត​ ព្រោះ​ពួក​យើង​​ជា​ក្រុម​ល្អ​មួយ និង​លេង​បាន​ល្អ​ណាស់"៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ