Zidane ឆ្លើយតបការរិះគន់រឿងដាក់កូនខ្លួនចូលលេង
- 2019-04-02 11:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ឆ្លើយតបការរិះគន់រឿងដាក់កូនខ្លួនចូលលេង
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Real Madrid បានលើកឡើងកាលពីពេលថ្មីៗនេះថា ខ្លួនបានដាក់កូនប្រុសរបស់ខ្លួនគឺអ្នកចាំទីបារាំងកីឡាករ Luca Zidane ចូលលេងក្នុងប្រកួតប៉ះនឹងក្លឹប Huesca កាលពីថ្ងៃអាទិត្យកន្លងទៅ គឺដោយសារតែរូបគេមានសមត្ថភាពពេញលេញដោយខ្លួនគេ មិនមែនឡើងតាមខ្សែទេ។
វីរបុរសបាល់ទាត់បារាំងរូបនេះបាននិយាយថា៖ " ការរិះគន់នេះ (ការរិះគន់ថា Zidane ដាក់កូនខ្លួនឯងចូលលេង) មិនបានផ្លាស់ប្ដូរអ្វីឡើយ។ អ្នកដែលស្គាល់ខ្ញុំទើបដឹងថា Luca បានចូលលេង ដោយសារតែរូបគេមានសមត្ថភាព មិនមានអ្វីលើសពីនេះឡើយ " ។
លោកបានបន្តថា៖ " គេជាកីឡាករក្នុងក្លឹបនេះរយៈពេល ១៦ឆ្នាំមកហើយ ដូចគ្នានឹង Carvajal អញ្ចឹង។ Luca ស្ថិតក្នុងថ្នាលរបស់ក្លឹប " ។
លោកបានបន្ថែមថា៖ " យ៉ាងណាក៏ដោយ មនុស្សជាច្រើនចូលចិត្តតែយករឿងផ្ទាល់ខ្លួនមកវាយប្រហារ ប៉ុន្តែវាគ្មានបញ្ហាសម្រាប់ខ្ញុំឡើយ " ។
សូមបញ្ជាក់ផងដែរថា អតីតខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Zinedine Zidane មានកូនប្រុសចំនួន ៤ គឺ Enzo Zidane (អាយុ ២៤ឆ្នាំ), Luca Zidane (អាយុ ២០ឆ្នាំ), Theo Zidane (អាយុ ១៦ឆ្នាំ) និងElyaz Zidane (អាយុ ១៣ឆ្នាំ) ដែលពួកគេសុទ្ធតែថ្នាលរបស់ក្លឹប Real Madrid។ ក្នុងពេលបច្ចុប្បន្ននេះ មានតែ Luca ទេ ដែលនៅលេងក្នុងតំណែងជាអ្នកចាំទីដៃទី ៣ ឲ្យក្លឹបអេស្ប៉ាញមួយនេះ៕