វីដេអូ​សារ​ឡើង​វិញ​របស់ VAR នឹង​ចាក់​ក្នុង​ទូរទស្សន៍​ធំ​ស្តាត​នៅ​វគ្គ Semi-Final FA Cup

  • 2019-04-02 13:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​សារ​ឡើង​វិញ​របស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) នឹង​ត្រូវ​ចាក់​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ក្នុង​កីឡដ្ឋាន​ Wembly នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ដើម្បី​ឲ្យ​ទស្សនិកជន​ឃើញ បើ​សិន​ជា​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​បដិសេធ។

ការ​សម្រេច​ចិត្ត​របស់ VAR នឹង​ចាក់​បញ្ចាំង​ក្នុង​ផ្ទាំង​ទូរទស្សន៍​ធំ​ ដែល​អម​ជាមួយ​នឹង​វីដេអូ​បកស្រាយ​តាម​ពី​ក្រោយ។

ការ​ដែល​ធ្វើ​បែប​នេះ​គឺ​កើត​ឡើង​បន្ទាប់​ពី​ ការ​រិះគន់​ដែល​ថា​ ការ​សម្រេច​ចិត្ត​ពេល​ខ្លះ​មិន​មាន​ភាព​ច្បាស់​លាស់​ចំពោះ​ទស្សនិកជន​ក្នុង​កីឡដ្ឋាន។ សហភាព​បាល់ទាត់​អង់គ្លេស​អះអាង​ថា​ វា​នឹង​ផ្ដល់​នូវ​ភាព​ច្បាស់លាស់​ និង​តម្លាភាព​ជូន​ទស្សនិកជន។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ FA Cup នឹង​ធ្វើ​ឡើង​ក្នុង​ចុង​សប្ដាហ៍​នេះ​ហើយ ដោយ​ក្លឹប​ Manchester City នឹង​ជួប​ក្លឹប​ Brighton នៅ​ថ្ងៃ​សៅរ៍​ ម៉ោង​ ១១.៣០យប់ (ម៉ោង​នៅ​កម្ពុជា) ចំណែក​ឯ​ក្លឹប​ Wolveshampton Wanderers នឺង​ជួប​ក្លឹប​ Watford នៅ​ថ្ងៃ​អាទិត្យ ម៉ោង​ ១០​យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី