Man Utd ភ្លាត់​ចាញ់ Wolvesធ្វើ​ឲ្យ​​ឱកាស​ដណ្ដើម Top 4 កាន់​តែ​ពិបាក

  • 2019-04-03 01:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chris Smalling បាន​សាង​កំហុស​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​​ឯង ធ្វើ​ឲ្យ​ក្លឹប​​បិសាច​ក្រហម​ Manchester United ចាញ់ Wolverhampton Wanderers លទ្ធផល ២-១ កាល​ពី​យប់​មិញ។

ចាប់​ផ្ដើម​ប្រកួត​បាន​តែ​១៣​នាទី​ កីឡាករ​វ័យ​ក្មេង​ Scott McTominay រក​បាន​គ្រាប់​ដំបូង​ឲ្យ​ Man Utd មុន​ពេល Diogo Jota តាម​ស្មើ​វិញ​ឲ្យ Wolves នាទី​២៥។ ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៥៧ ខ្សែ​បម្រើ Ashley Young ទទួល​បាន​កាត​លឿង​២​ដង​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។

United បាន​ជួប​រឿង​អាក្រក់​នៅ​ទី​៧៧ ដោយ​សារ​តែ​ខ្សែ​ការពារ Smalling ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ លទ្ធផល ២-១​ នេះ​បាន​រក្សា​ដល់​ចប់​៩០​នាទី។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​លោក Ole Gunnar Solskjaer បាន​ដាស់តឿន​ថា Man Utd ត្រូវ​តែ​ឈ្នះ​ទាំង​អស់​៥​ប្រកួត​ចុងក្រោយ ប្រសិន​ចង់​បាន Top ៤។ បច្ចុប្បន្ន United កំពុង​នៅ​លេខ​៥ ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ​៤ Spurs ដែល​សល់​មួយ​ប្រកួត​ក្នុង​ដៃ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី