មួយឆ្នាំម្តង កុំឲ្យរំលងទៅវាយក្អមសប្បាយៗហ្នឹងគេ មកដឹងរបៀបលេងឲ្យត្រូវ និងកន្លែងលេងបានរង្វាន់ធំ
- 2019-04-05 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឆ្នាំម្តង កុំឲ្យរំលងទៅវាយក្អមសប្បាយៗហ្នឹងគេ មកដឹងរបៀបលេងឲ្យត្រូវ និងកន្លែងលេងបានរង្វាន់ធំ
ចន្លោះមិនឃើញ
តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ឲ្យតែចូលដល់រដូវបុណ្យចូលឆ្នាំថ្មីនៅតាមភូមិដ្ឋាននីមួយៗ ពិសេសវត្តអារាម បងប្អូនប្រជាពលរដ្ឋនិយមនាំគ្នាលេងល្បែងប្រជាប្រិយដែលបន្សល់ទុកពីដូចតាមកដូចជា ទាញព្រ័ត្រ បោះអង្គុញ បោះឈូង វាយក្អម ល្បែងចំបាប់ ប្រណាំងរទេះគោជាដើម។
ថ្ងៃនេះ Sabay សូមលើកយក ល្បែងប្រជាប្រិយ «វាយក្អម» ដែលបងប្អូនខ្មែរយើងជំនាន់ក្រោយនៅតែនិយមលេងមកទល់បច្ចុប្បន្ន ពិសេសក្នុងឱកាសសង្ក្រាន្ត ឬ បុណ្យភូមិជាដើម។ របៀបលេង វាយក្អម ឲ្យសប្បាយ និងត្រឹមត្រូវនោះ គឺ ត្រូវវាយដោយដំបងវែង ហើយក្អមវិញត្រូវបានចងនៅកន្លែងខ្ពស់ដែលធ្វើឲ្យពិបាកវាយ មុននឹងចូលទៅវាយតម្រូវឲ្យយកក្រមា ឬកន្សែងមករុំភ្នែកដោយមិនឲ្យមើលឃើញឡើយ រួចបង្វិលអ្នកវាយក្អមបីជុំ បន្ទាប់មកទើបឲ្យចូលទៅវាយក្អម។ ដូច្នេះហើយ លេងវាយក្អមពិតជានាំមកនូវភាពសប្បាយរីករាយខ្លាំង មិនចំពោះតែអ្នកលេងប៉ុណ្ណោះទេ សូម្បីអ្នកមើលក៏រំភើបរីករាយជាមួយគ្នាដែរ ព្រោះទម្រាំតែវាយត្រូវក្អម គឺ តែងតែមានវាយខុសជាច្រើនដង។
ជាក់ស្តែង សូម្បីតែក្រុមហ៊ុន [អ័រគីដេវីឡា](https://orkidevilla.com/) ក៏បានយកល្បែងប្រជាប្រិយនេះមកបង្កើតឲ្យមានកម្មវិធីលេង «វាយក្អម យករង្វាន់» ផ្តល់ជូនអតិថិជននូវឱកាសទទួលរង្វាន់បន្ថែមជាច្រើន បន្ទាប់ពីធ្វើការជាវ ឬ កក់គម្រោងណាមួយរបស់អ័រគីដេវីឡា **ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩**។
សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ផ្ទាល់ នៅគម្រោងណាមួយ រឺ សូមទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជន ទូរស័ព្ទលេខ 098 733 333៕