ពាន​​អបអរ​ឆ្នាំ​ថ្មី​ខេត្ត​រតនគីរី​ឈាន​ដល់​វគ្គ៨ក្រុមចុងក្រោយប្រកួតស្អែក

  • 2019-04-05 01:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ៗ​ពាន​រង្វាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​រតនគីរី​ ឈាន​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ​ បន្ទាប់​ពី​ការ​ការ​ប្រកួត​អស់​រយៈ​ពេល​៣​សប្តាហ៍​កន្លង​មក​នេះ។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ថា ពាន​រង្វាន់​នេះ​មាន​ក្រុម​១១​ចូល​រួម​ប្រកួត។ ក្រុម​ទាំង​នោះ​មាន​ ក្រុម​សស​យក​លំផាត់​ ក្រុម​​សសយក​បរកែវ​ ក្រុម​​សសយក​អណ្តូង​មាស​ ក្រុម​​សសយ​ក​បាន​លុង​ ក្រុម​​សសយក​សាលា​ខេត្ត ​ក្រុម​សស​យក​ស្នងការ​ខេត្ត ​ក្រុម​​សសយក​វើនសៃ​ ក្រុម​​សស​យក​តាវែង​ ក្រុម​​សសយក​អូយ៉ាដាវ​ ក្រុម​​សសយក​កូន​មុំ ​និង​ក្រុម​សសយកលំផាត់។

ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​​៣​ពូល​ដោយ​ប្រើ​រូបមន្ត​​យក​លេខ​១​និង​លេខ​២​ឡើង​វគ្គ​បន្ត។ ដោយ​ឡែក​ក្រុម​លេខ​៣​ល្អ​ ចំនួន​២​ក្រុម​ មក​ពី​ពូល​ទាំង​៣​​ត្រូវ​បាន​ជ្រើស​រើស​ឡើង​​ទៅ​​បង្គ្រប់​៨​ក្រុម​ចុង​ក្រោយ។

វគ្គ​៨​ក្រុម​ចុង​ក្រោយ​មាន​ក្រុម​នឹង​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី​៦ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគីរី​

  • ម៉ោង​៧:៣០​នាទី​ព្រឹក៖ ក្រុម​ សសយក​បកែវ​ vs ក្រុម​សស​យក​វើនសៃ​

  • ម៉ោង​៩:៣០​នាទី​ព្រឹក៖ ក្រុម​សសយក​ស្នងការ​ vs ​ក្រុម​សស​យក​បាន​លុង​

  • ម៉ោង​២:៣០​នាទី​រសៀល​៖ ក្រុម​សស​យក​អូរជុំ​ vs​ ក្រុម​សស​យក​សាលា​ខេត្ត​

  • ម៉ោង​៤:០០​រសៀល៖ ក្រុម​សស​យ​កអណ្តូង​មាស​​ vs ​ក្រុម​សសយក​អូរ​យ៉ាដាវ​

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​ពាន​រង្វាន់​នេះ​បាន​​ចាប់​ផ្តើម​តំាង​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ហើយ​គ្រោង​នឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​ ឆ្នាំ​២០១៩​ ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ ពិធី​បើក​ការ​ប្រកួត​ផ្លូវ​ការ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ ឯក​ឧត្តម​ ថង​ សាវុន​ អភិបាល​ខេត្ត​ និង​ជា​ប្រធាន​ស.ស.យ.ក​ខេត្ត​រតនគីរី៕

រូបថត៖ ផ្តល់​ឲ្យ 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី