Liverpool សម្លឹង​ជ័យជម្នះ​នៅ​ដី​​ Southampton ដើម្បី​ឡើង​កំពូល​តារាង​វិញ​

  • 2019-04-05 03:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​លេង​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៣​មុន​គេ​នៅ​យប់​នេះ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍​ ទល់​នឹង​ Southampton។

​ហង្ស​ក្រហម​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​២​ក្នុង​តារាង​ចាញ់​ Manchester City ចំនួន​១​ពិន្ទុ​ដូច្នេះ​ពួកគេ​ត្រូវ​ការ​៣​ពិន្ទុ​ជា​ចាំ​បាច់​ដើម្បី​ឡើង​ទៅ​កំពូល​វិញ​ ខណៈ​ Southampton កំពុង​ឈរ​លេខ​១៦​ មាន​ត្រឹម​៥​ពិន្ទុ​ប៉ុណ្ណោះ​លើ​តំបន់​ដែល​ត្រូវ​គេ​កាត់​ចោល​ ដូច្នេះ​ចង់​មិន​ចង់​ក្រុម​លោក​ Hasenhüttl ត្រូវ​ការ​ពិន្ទុ​ដូចគ្នា​ដើម្បី​សុវត្ថិភាព។​

កម្លាំង​សំខាន់​របស់​ម្ចាស់​ផ្ទះ​ Danny Ings មិន​អាច​លេង​ទល់​នឹង​ Liverpool បាន​ទេ​ដោយសារ​នៅ​ជា​កីឡាករ​ខ្ចី​ជើង​ នៅ​ឡើយ​ខណៈ Mario Lemina និង​ Michael Obafemi កំពុង​របួស។​ Shane Long និង​ Jannik Vestergaard អាច​ចូល​លេង​វិញ​បាន​ក្រោយ​ជា​ពី​របួស​ក្រលៀន​ និង​ភ្លៅ។​

ក្រុម​ភ្ញៀវ​នៅ​តែ​មិនទាន់​អាច​ដាក់​ Joe Gomez និង​ Alex Oxlade-Chamberlain លេង​បាន​នៅ​ឡើយ​ បើ​ទោះ​ជា​គេ​ទាំង​ពីរ​ចូល​ហ្វឹកហាត់​បាន​វិញ​ក៏​ដោយ​ ប៉ុន្តែ​ខ្សែ​ការពារ​សំខាន់​ និង​ជា​អតីត​កីឡាករ​ Southamptonគឺ Virgil van Dijk អាច​ចូល​លេង​វិញ​បាន​បន្ទាប់​ពី​របួស​កាល​ប៉ះ Tottenham៕

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន