មកស្គាល់សាកលវិទ្យាល័យគ្រប់គ្រងធំបំផុតនៅសិង្ហបុរី ល្បីសម្បូរនិស្សិតអន្តរជាតិរៀនច្រើនជាងគេ

  • 2019-04-08 05:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើ​អ្នក​កំពុង​ស្វែង​រក​ព័ត៌មាន​ពី​ជម្រើស​សាកល​វិទ្យាល័យ​នៅ​បរទេស អ្នក​ប្រហែល​ជា​បាន​ប្រទះ​ឃើញ Singapore Institute of Management Global Education (SIM GE) ដែល​ជា​វិទ្យាស្ថាន​អប់រំ​ឯកជន​ឈាន​មុខ​គេ​មួយ​របស់​សិង្ហបុរី​ដែល​បាន​ឈ្នះ​ពាន​រង្វាន់។

ជា​ដៃ​​សំខាន់​មួយ​ក្នុង​វិស័យ​អប់រំ​ ប្រចាំ​ SIM GROUP វិទ្យាស្ថាន​គ្រប់គ្រង នៃ​សិង្ហបុរី SIM GE (Singapore institutes of Management Global Education) ត្រូវ​បាន​បោះឆ្នោត​ជាប់​ជា​វិទ្យាស្ថាន​អប់រំ​ឯកជន​ល្អ​បំផុត​មួយ​ ក្នុង​ចំណោម​វិទ្យាស្ថាន​កំពូល ៣​ទៀត ពី The AsiaOne People’s Choice Awards ៨ឆ្នាំ​ជាប់​គ្នា​, និង រក្សា​តំណែង​យ៉ាង​រឹង​មាំ​នៅ​ Awards's hall of Fame ទាំង​ពី ឆ្នាំ ២០១៣ ​រហូតដល់ ២០១៦។

តោះ! មក​ដឹង​លម្អិត​ពី​ប្រវត្តិ​នៃ​ការ​ករ​កើត​ វិទ្យាស្ថាន​គ្រប់គ្រង នៃ​សិង្ហបុរី ៖

១. គាំទ្រ​ការ​រៀន​សូត្រ និង​ ជំរុញ​ភាព​រីក​ចម្រើន​របស់​ប្រទេសជាតិ

ជាមួយ​​ជោគជ័យ និង​ការ​សម្រេច​បាន​កន្លងមក​ វា​ប្រហែល​ពិបាក​ជឿ​បន្តិច ថា​តាម​ពិត​ទៅ SIM ទើប​ចាប់កំណើត​ជាង ៥០ឆ្នាំ​មុន​ប៉ុណ្ណោះ​ ។ ចាប់​ផ្តើម​ពី សមាជិក​វិទ្យាស្ថាន​មិន​រក​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ ១៩៦៤ ជាមួយ​បេសកកម្ម​ដើម្បី​អភិវឌ្ឍ​ធនធាន​អ្នក​ដឹក​នាំ​អាជីវកម្ម និង​ហ្វឹកហាត់​អ្នក​គ្រប់​គ្រង​ប្រកប​ដោយ​សមត្ថភាព សម្រាប់​បំពេញ​តម្រូវ​ការ​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង​របស់​សិង្ហបុរី។

ចាប់​ផ្តើម​ពី​វគ្គ​សិក្សា​ជំនាញ​គ្រប់​គ្រង​ខ្លីៗ​ជា​ច្រើន SIM ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​កម្មវិធី​គ្រប់គ្រង​កម្រិតខ្ពស់ បង្រៀន​ដោយ​ សាស្ត្រាចារ្យ​មក​ពី ​សាកលវិទ្យាល័យ​កំពូល​ពិភពលោក Harvard Business School ។ បណ្ឌិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី ​សាកលវិទ្យាល័យ Stanford និង Harvard Business schools ត្រូវ​អញ្ជើញ​មក​បង្រៀន​មុខវិជ្ជា ហិរញ្ញវត្ថុ និង ទីផ្សារ​ ដែល​កាល​នោះ SIMទើបតែ​បើក​ឲ្យ​មាន​ជា​ផ្លូវ​ការ​នូវ​វគ្គ​មូលដ្ឋាន​គ្រឹះ​ផ្នែក​គ្រប់គ្រង (Diploma in Management Studies) ក្នុង​ឆ្នាំ​ ១៩៧៣។

ក្នុង​អំឡុង​ឆ្នាំ ៨០ វិទ្យាស្ថាន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ឈាន​ទៅ​សម្រេច​បង្គោល​ចរ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត។ ជាមួយ​បទពិសោធន៍​ និង​កិត្តិនាម​ល្បី​សុះ​សាយ​យ៉ាង​ឆាប់​រហ័ស​នេះ SIM​បាន​ក្លាយ​ជា​គ្រឹះ​ស្ថាន​អប់រំ​ដំបូង​គេ​នៅ​សិង្ហបុរី​ដែល​​សហការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ ក្រៅ​ប្រទេស ផ្តល់​ជូន​​សញ្ញាប័ត្រ កម្រិត​បរិញ្ញាបត្រ​ អនុបណ្ឌិត​ និង​បណ្ឌិត​សម្រាប់​កម្មវិធីសិក្សា​ក្នុង​ស្រុក​។ ដៃគូ​ដំបូង​គេ​បង្អស់​របស់ SIM គឺ​សាកលវិទ្យាល័យ ឡុងដុង [University of London (UOL)] ក្នុង​ឆ្នាំ ១៩៨៦ , ២ឆ្នាំបន្ទាប់​​គឺ សាកល​វិទ្យាល័យ Royal Melbourne Institute of Technology (RMIT) ។

ក្នុង​ឆ្នាំ ១៩៩២ SIM បាន​ក្តោប​ក្តាប់​តំណែង​ជា​វិទ្យាស្ថាន​អប់រំ​ឯកជន​កម្រិត​ខ្ពស់​ឈាន​មុខ​គេ​នៅ​សិង្ហបុរី ខណៈ​ត្រូវ​បាន​អញ្ជើញ​ដោយ​ ក្រសួង​អប់រំ​ជាតិ​សិង្ហបុរី (MOE) ឲ្យ​ដាក់​ដំណើរ​ការ​កម្មវិធី​សិក្សា​​បើក​ទូលាយ (Open University Degree Programme) ដែល​​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង។​ និស្សិត​ជំនាន់ទី១ ផ្លូវការ​ របស់ SIM GE គឺ​ក្នុង​ឆ្នាំ ២០០៦ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ SIM មាន​រហូត​ដល់ ១៥០ ០០០ បញ្ញវន្ត​បញ្ចប់​ការ​សិក្សា និង​និស្សិត​ចុះ​ឈ្មោះ​ចូល​រៀន​ប្រចាំ​ឆ្នាំ​ចំនួន ១៩០០០ នាក់​ ដែល​ស្មើ​នឹង ២០% នៃ​ចំនួន​សិស្ស​អន្តរជាតិ​មក​ពី​ជាង ៤០ប្រទេស​បន្ត​ការ​សិក្សា​នៅ​សិង្ហបុរី។

២. បង្កើត​ទម្រង់​អប់រំ​សម្បូរ​បែប និង វគ្គ​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​ពិភពលោក

លើ​ទំហំ​បរិវេណ​​ជាង ១០ហិកតា និង​ផ្តល់​ជូន​កម្មវិធី​សិក្សា​​ជាង ៨០ជាមួយ​សាកល​វិទ្យាល័យ​អន្តរជាតិ​ល្បីឈ្មោះ ធ្វើ​ឲ្យ​ SIM ពិត​ជា​មាន​មោទនភាព​ក្នុង​នាម​ជា​គ្រឹះស្ថាន​អប់រំ ដ៏​សម្បូរ​បែប និង​សកម្ម​ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹងប្រែង​ជួយ​ដល់​​អ្នក​សិក្សា​មក​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ជុំវិញ​ពិភពលោក​ឲ្យ​សម្រេច​បាន​គោលដៅ​អាជីព​ជា​សកល។

ក្នុង​គោល​ដៅ​ដ៏​មុត​មាំ​នេះ SIM Group ផ្តល់​ជូន ដូច​ជា៖

  • វិទ្យាស្ថាន​អប់រំ​អន្តរជាតិ​សិង្ហបុរី Singapore Cambodia International Academy (SCIA) សាលា​មួយ​នៅ​ទីក្រុង​ភ្នំពេញ ផ្តល់​ជូន​កម្មវិធី​សិក្សា​បញ្ចូល​គ្នា​រវាង សិង្ហបុរី និង​ ខេមប្រីដ ( Singapore-Cambridge) និង ការ​អប់រំ​ដ៏​ពេញ​លេញ​មួយ​ សម្រាប់​សិស្ស​តាំង​ពី​ថ្នាក់​មត្តេយ្យ​ រហូតដល់​​ទី​១២។

  • SIM បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ SIM Professional Development (SIM PD) ៖ បណ្ដាញ​សិក្សា​​ទូលំទូលាយ​ដែល​ភ្ជាប់​ពី​ប្រតិបត្តិការ​ C-suite និង PMEs ទៅ​នឹង​កម្មវិធី​ប្រតិបត្តិ​អាជីវកម្ម​ , ព្រឹត្តិការណ៍​ស្វែង​យល់​អំពី​អាជីវកម្ម, ក្រុម​អ្នកជំនាញ​វិជ្ជាជីវៈ និង​ដំណោះ​ស្រាយ​ការ​រៀន​សូត្រ​តាម​តម្រូវ​ការ។

  • វេទិកា​ E ៖ ប្រព័ន្ធ​អេកូ​សហគ្រិន​ភាព​ដ៏​ទូលំទូលាយ​បំផុត​របស់​សិង្ហបុរី ជាមួយ​កម្មវិធី​តែ​មួយ​គត់​ដែល​​បង្រៀន​ដោយ​សហគ្រិន​ និង​អ្នក​វិនិយោគ​ល្បីៗ។

ស្វែង​យល់​បន្ថែម​ពី​អត្ថប្រយោជន៍​ផ្សេងៗទៀត​ដែល​អ្នក​អាច​ទទួល​បាន​ពី SIM Education សូម​ចូល​ទៅ​កាន់ www.sim.edu.sg

អត្ថបទ៖ លីដា

អត្ថបទថ្មី